ព្រះមហាក្សត្រសម្តេចនរោត្តម សីហមុនី យាងធ្វើជាព្រះរាជអធិបតី បើកអង្គប្រជុំសភាលើកដំបូងក្នុងអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ខែកញ្ញា វេលាម៉ោង៨ព្រឹក។
តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃនេះ បានឲ្យដឹងថា បើកការប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញឲ្យចូលរួមពីតំណាងស្ថានទូត មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល និង ឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀត។
សេចក្តីជូនដំណឹងឲ្យដឹងទៀតថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៦ខែកញ្ញាគឺមួយថ្ងៃបន្ទាប់ រដ្ឋសភាធ្វើការបោះឆ្នោតដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាល។