នគរបាលជាតិថា សន្តិសុខ​ឯកជន​ចូល​រួម​បង្ក្រាប​បទល្មើស​បាន​ជាង​២​ពាន់​ករណី​

ពិធីបើកវគ្គបំប៉នជំនាញភា្នក់ងារសន្ដិសុខឯកជន លើកទី៦ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

មន្ត្រី​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ភ្នាក់ងារ​សន្តិសុខ​ឯកជន បាន​ចូល​រួម​បង្ក្រាប​បទល្មើស​ដល់​ទៅ​ជាង ២​ពាន់​ករណី​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​សន្តិសុខ​ឯកជន នៃ​នគរបាល​ជាតិ លោក លឹម សុខារស្មី ត្រូវ​បាន​គេហទំព័រ​នគរបាល​ជាតិ​ដក​ស្រង់​សម្ដី ដែល​បាន​ថ្លែង​ថា ភ្នាក់ងារសន្ដិសុខឯកជន បានសហការជាមួយសមត្ថកិច្ចបង្ការ និងបង្រ្កាបបទល្មើសបានជាង ២០០០ករណី នៅតាមគោលដៅសំខាន់ៗដែលពួកគេបានយាមកាម។

បើ​តាម​គេហ​ទំព័រ​នគរបាល​ជាតិ មន្ត្រី​នគរបាល​រូប​នេះ​បាន​អះ​អាង​បែប​នេះ​​ក្នុង​ពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន​នៅ​ថ្ងៃ​នេះ។

មន្ត្រី​នគរបាល​រូប​នេះ បាន​ប្រាប់​វីអូឌី​បន្ថែម​ថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្រុម​សន្តិសុខ​ឯកជន បាន​ចូលរួម​បង្ក្រាប​បទល្មើស​​តូចតាច ដូចជា លួច ឆក់​ឥវ៉ាន់ជាដើម។

លោកបានបន្ថែមថា ភ្នាក់ងារសន្ដិសុខឯកជនមានសិទ្ធិឃាត់ខ្លួនជនល្មើស និងបង្រ្កាបបទល្មើសជាក់ស្ដែង ប៉ុន្ដែ ត្រូវផ្ដល់ព័ត៌មានដល់សមត្ថកិច្ចភ្លាមៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ