ក្រសួងថាវ៉ាក់សាំងចិនខុសច្បាប់កំពុងលក់នៅស្រុកខ្មែរ

Rabies Vaccines(from history of vaccines)

ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា មាន​វ៉ាក់សាំងដែលផលិតនៅប្រទេសចិនដោយខុសច្បាប់ មានការចរាចរក្នុងប្រទេសកម្ពុជា ហើយក្រសួងកំពុងចាត់វិធានការទប់ស្កាត់។

សេចក្តីជូនដំណឹងកាលពីម្សិលមិញ  ក្រសួងសុខាភិបាលបានឲ្យដឹងថា មានក្រុមហ៊ុនចិនឈ្មោះ Changchun Changseng Life Sciences Ltd. បានផលិតនិងនាំចូលចែកចាយវ៉ាក់សាំងឈ្មោះ Rabies Vaccines ដោយថា វ៉ាក់សាំងនោះមានលក្ខណៈខុសស្តង់ដារដែលមិនច្បាប់បានអនុញ្ញាត។ វ៉ាក់សាំងប្រភេទនេះគេប្រើសម្រាប់ចាក់ការពារជំងឺឆ្កែឆ្កួត។​

សេចក្តីជូនដំណឹងដដែល  ក្រសួងសុខាភិបាលបានអំពាវនាវឲ្យមានការប្រមូលត្រឡប់មកវិញ បញ្ឈប់ការប្រើប្រាស់ និងបញ្ឈប់ការតាំងលក់។

ក្រសួងក៏បានជំរុញឲ្យមានការណែនាំដល់ក្រុមហ៊ុននាំចេញនាំចូល និងចាត់វិធានការផ្លូវច្បាប់ចំពោះការបន្តតាំងលក់វ៉ាកសាំងប្រភេទនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ