ធនាគារ​អេស៊ីលីដាបង្កើន​​ដើម​ទុន​ជាង​៣០លាន​ដុល្លារ​បន្ថែម​ដើម្បី​ធានា​នូវ​ហានិភ័យ​

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។ (គុណ ចិន្ដា)

ធនាគារ​អេស៊ីលីដាប្រកាស​បង្កើន​ដើម​ទុន​ជាង​៣០លានដុល្លា​របន្ថែម​ទៀត បន្ទាប់​ពី​ជោគ​ជ័យ​ក្នុង​មុខ​ជំនួញ​របស់ខ្លួន និង​ធានាដល់ហានិភ័យ​របស់​ធនាគារ។

ក្នុងសេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៣ ខែកញ្ញា ធនា​គារ​អេស៊ីលី​ដា​បាន​លើក​ឡើង​ថាស្ថាប័ន​នេះបាន​ចាក់​បញ្ចូល​ដើម​ទុន​បន្ថែម​ចំនួន​ ៣៦  ៦៧៩ ១៤៩ដុល្លារ បន្ថែម​ទៅ​លើដើម​ទុន​ដែល​មាន​ស្រាប់​ ៣៥៨ ៥៤៤ ៩៥៦ ដុល្លារ ដែល​ធ្វើ​ឲ្យ​ដើម​ទុន​​របស់​អេស៊ីលីដា​បច្ចុប្បន្នកើន​ឡើង​ដល់ជិត​៤០០លានដុល្លារ។

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ធនា​គារ​អេស៊ីលី​ដា​លោក ឆាយ សឿន បាន​លើក​ឡើង​ក្នុង​សេចក្តីប្រកា​ស​នោះ​ថាមូល​ហេតុ​ដែល​ធនាគារ​សម្រេច​បង្កើន​ដើម​ទុន​ឲ្យ​កើន​ដល់​ជិត​៤០០លាន​ដុល្លារ​នេះដោយ​សារអាជីវកម្ម​របស់​ធនាគារ​នេះ​មាន​ការ​រីក​ចំរើន​ ហើយ​​ត្រូវ​រក្សា​មូល​ដ្ឋាន​ដើម​ទុន​ធនាគារ​ឲ្យ​មាន​កំរិត​នៃ​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ក៏​ដូ​ចជា​បង្កើន​ទំនុក​ចិត្តរបស់​អតិថិជន​របស់​ធនាគារ​ផង​ដែរ។

បើ​តាម​អេស៊ីលីដា នេះគឺជាលើកទី ១៥ ហើយដែលធនាគារ​នេះ​បង្កើន​ដើម​ទុន​ចុះបញ្ជី​របស់​ខ្លួន​ចាប់តាំង​ពីស្ថាប័ន​នេះ​បាន​ក្លាយ​ខ្លួន​ជា​ធនាគារ​​មួយនៅ​ឆ្នាំ​២០០​០​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ