អគ្គិភ័យឆេះផ្សារព្រៃល្វា​ខូចខាតទឹកប្រាក់ជាង២៩ម៉ឺនដុល្លារព្រោះ​ឆ្លងចរន្តអគ្គិសនី​

ទិដ្ឋភាពក្រោយពីមានអគ្គីភ័យ ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​វេលា​ម៉ោង ១ ទៀប​ភ្លឺ ឈានចូល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ២០១៨ (រូបភាព៖ បណ្ដាញសង្គម)

អគ្គិភ័យដែលឆាបឆេះផ្សារព្រៃល្វាក្នុង​ខេត្តតាកែវ​កាលពីយប់់រំលងអធ្រាត​ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បណ្ដាលមក​ពីការឆ្លង​ចរន្ត​អគ្គិសនី។

អធិការនគរបាលស្រុកព្រៃកប្បាសលោក ជុំ ឈឿន បានប្រាប់វី.អូ.ឌី តាមទូរស័ព្ទនៅថ្ងៃនេះ​ថា ករណីអគ្គិភ័យឆាបឆេះផ្សារព្រៃល្វានេះបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី​ហើយធ្វើ​ឲ្យមានការឆាបឆេះ​ប្រហែល​៥%នៃទំហំ​ផ្សារទំាងមូល។​ តាមប្រភពដដែល​ អគ្គិសភ័យនេះបណ្ដាលឲ្យ តូបលក់​ដូរ​ចំនួន១២០របស់អាជីវករ៣៦នាក់រងការខូចខាតទំាងស្រុងឆេះអស់​ទាំងស្រុង​ បើគិត​ជាទឹកប្រាក់សរុបមាន​ជាង២៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក​​​។

ផ្សារព្រៃ​ល្វាមានទីតាំងស្ថិតនៅក្នុងភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ