រដ្ឋាភិបាល​ជំរុញម្ចាស់​ផលិត​ផល​ខ្មែរ​ទាំង​អស់​ចូលរួម​តាំង​ពិព័រណ៍ក្នុង​ឱកាសបុណ្យ​សមុទ្រ

អង្ករ សែនពិដោរ

ក្រសួង​ពាណិជ្ជកម្ម​ជំរុញ​ទៅ​កាន់​ម្ចាស់ផលិត​ផល​ខ្មែរ​ទាំង​ឲ្យ​ចូល​រួម​តាំង​ពិព័រណ៍ក្នុង​ឱកាស​ពិធី​បុណ្យ​សមុទ្រ​ ដើម្បី​លើក​កម្ពស់​ការ​ប្រើ​ប្រាស់ផលិត​​ក្នុង​ស្រុកឲ្យ​បាន​ច្រើន។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី៧ ខែកញ្ញានេះ​ ក្រសួងពាណិជ្ជកម្ម​បាន​លើកឡើង​ថាក្នុង​ឱកាស​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៨ ​ក្រសួង​រៀប​ចំ​ពិព័រណ៍ពាណិជ្ជកម្ម​ផលិត​ផល​ខ្មែរ ដើម្បី​ពញ្ញាក់​ស្មារតី​មហាជន​ខ្មែរទូ​ទៅ​ឲ្យងាក​មក​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន។ ជាមួយ​គ្នា​នោះ​ក្រសួង​នឹង​ប្រមូល​កៀង​គរផលិត​ផល​ខ្មែរមាន​គុណភាព​ និង​សុវត្ថិភាពសម្រាប់​អ្នកប្រើ​ប្រាស់ មាន​ការ​វេចខ្ចប់​ត្រឹម​ត្រូវ​មក​តាំង​បង្ហាញ​ និង​ស្វែង​រក​ដៃ​គូរ​យក​ទៅ​លក់​បន្ត។

ក្រសួង​ជំរុញ​ដល់​អ្នក​ដែល​មានបំណង​ចង់​ចូល​រួម​តាំង​បង្ហាញ​ផលិត​ផល​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​នេះ អាច​មក​ដាក់​ពាក្យ​ចូល​រួម​ បាន​តាម​រយៈ​នាយក​ដ្ឋាន​កិច្ច​ការ​ពាណិជ្ជកម្ម​នៃ​អគ្គនាយក​ដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៨​នេះ នឹង​ប្រព្រឹត្តិ​ទៅចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៦ ធ្នូ​ ក្នុ្ង​ង​ខេត្ត​កោះ ​កុង៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ