កម្ពុជានាំអង្ករចេញបានជាង៣៤ម៉ឺនតោនក្នុងរយៈពេល៨ខែថយចុះជិត៩%

រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

កម្ពុជានាំអង្ករចេញបានចំនួនជាង៣៤ម៉ឺនតោន គិតក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨នេះ ទៅកាន់ទីផ្សារលើពិភពលោកហើយចិនជាប្រទេសដែលកម្ពុជានាំទៅបានចំនួនច្រើនជាងគេ។

យោងតាមរបាយការណ៍ស្តីពីស្ថានភាពនាំអង្ករចេញរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយដែលVODទទួលបាន ឲ្យដឹងថា គិតចាប់ពីខែមករាដល់ខែសីហាឆ្នាំនេះ បរិមាណនាំចេញអង្កររបស់កម្ពុជាសម្រេចបានប្រមាណ៣៤១ ៦៣៨តោនទៅកាន់ទីផ្សារទិសដៅចំនួន៥៩ប្រទេស ក្នុងនោះចិនឈរលំដាប់លេខទីមួយ មានចំនួនជាង៧៤ពាន់តោន បន្ទាប់មកបារាំងជាង៥១ពាន់តោន និងម៉ាឡេស៊ីជាង២៤ពាន់តោន គឺជាប្រទេសដែលបានបញ្ជាទិញអង្ករច្រើនជាងគេពីកម្ពុជា។

របាយការណ៍ដដែលឲ្យដឹងដែរថា ការនាំចេញនេះថយចុះ ៨,៩% ក្នុងរយៈពេលដូចគ្នាប្រៀបធៀបនឹងឆ្នាំមុន។

ប្រភេទអង្ករដែលកម្ពុជានាំចេញក្នុងរយៈពេល៨ខែនេះមានដូចជា ប្រភេទអង្ករក្រអូប អង្ករសគ្រាប់វែង និងអង្ករចំហុយគ្រាប់វែង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ