នគរបាលថាខ្លួនបំពេញភារកិច្ចការពារបានល្អក្នុងរយៈពេល៦ខែដើមឆ្នាំនេះ

សកម្មភាពកងកម្លាំងប្រដាប់អាវុធរាំងសមាគមខ្មែរកម្ពុជាក្រោម

នាយកដ្ឋាននគរបាលការពារអះអាងថា រយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ខ្លួនបានបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវ ដោយថា បានសម្រេចជោគជ័យ។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីម្សិលមិញឲ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នាំ២០១៨នេះ នាយកដ្ឋាននគរបាលការពារ បានចូលរួមការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ និងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនបណ្តាគោលដៅទាំង៩៩។

គេហទំព័រដដែលបន្តថា ជាពិសេសស្ថាប័ននយោបាយ សេដ្ឋកិច្ច វប្បធម៌ និវេសដ្ឋានឥស្សរជនជាន់ខ្ពស់ ស្ថានទូត និវេសដ្ឋានឯកអគ្គរាជទូត រដ្ឋទូត គណៈប្រតិភូអន្តរជាតិដែលអញ្ជើញមកទស្សនកិច្ច និងពិធីបុណ្យជាតិ អន្តរជាតិបានសម្រេចជោគជ័យគួរជាទីមោទនៈក្រៃលែង ។

ទោះជាយ៉ាងណាក្នុងការងារធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់២៤ម៉ោងលើ២៤ម៉ោង នៅតាមបណ្តាគោលដៅសំខាន់ៗដូចជា ស្ថាប័នរដ្ឋ ស្ថានទូត និវេសដ្ឋានឯកអគ្គរាជទូត រដ្ឋទូត កើតមានបញ្ហាមិនប្រក្រតីឬសភាពការណ៍សន្តិសុខចំនួន៥៩លើក ក្នុងនោះស្ថាប័នរដ្ឋចំនួន៣៦លើក និងស្ថានទូត និវេសដ្ឋានឯកអគ្គរាជទូត រដ្ឋទូតចំនួន២៣លើក ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ