ក្រសួង​ថា សិស្សប្រឡងជាប់បាក់ឌុបឆ្នាំនេះកើន​ឡើង​ជាង​ឆ្នាំ​មុន​ ខណៈ​ចំនួន​សិស្ស​និទ្ទេស​ A ធ្លាក់​ចុះ

ការប្រលងបាក់ឌុបថ្ងៃទី១នៅមណ្ឌលវិទ្យា​ល័​យ​១០​មករាខេត្ដសៀមរាប

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាសថា សិស្សប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន ពោលគឺសិស្សប្រឡងជាប់មានចំនួនជាង ៦៦ភាគរយ ប៉ុន្តែ ចំនួន​សិស្ស​ទទួល​បាន​និទ្ទេស A បាន​ថយ​ចុះដល់​ទៅ​ជាង ៣០​ភាគរយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​លើក​ឡើង​ថា បេក្ខជនប្រឡង​ជាប់នៅទូទាំង​ប្រទេស​​មាន​ចំនួន ៧៥ ០៥៩​នាក់​ ឬស្មើនឹង ​៦៦.២១ភាគរយ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងសរុប ​ ១១៥ ២៦៨នាក់ ពោលគឺច្រើន​ជាង​ឆ្នាំ​២០១៧​ ដែល​មាន​ចំនួន ​៦៣.៨៤ភាគរយ។

ក្រសួងអប់រំឲ្យដឹងទៀតថា សិស្ស​ទទួល​បាន​និទ្ទេស A មាន​ចំនួន​ ២៩០​នាក់ សិស្ស​និទ្ទេស B មាន​ចំនួន ១ ៥៣២​នាក់ សិស្ស​និទ្ទេស C មាន​ចំនួន ៤ ៦៣១​នាក់ សិស្ស​និទ្ទេស D មាន​ចំនួន ១៣ ៩៩៩​នាក់ និង​សិស្ស​និទ្ទេស E មាន​ចំនួន ៥៤ ៦០៧​នាក់។

ចំនួន​សិស្ស​ប្រឡង​ជាប់​ទទួល​បាន​និទ្ទេស​ A បាន​ធ្លាក់​ចុះ​ពី​ចំនួន ៤២៤​នាក់​នៅ​ឆ្នាំ​២០១៧​កន្លង​មក​ មក​នៅ​ត្រឹម ២៩០​នាក់​នៅ​ឆ្នាំ​នេះ ពោល​គឺ​បាន​ធ្លាក់​ចុះ​ដល់​ទៅជាង ៣១​ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ