សហគមន៍អឺរ៉ុបគ្រោងប្រជុំសម្រេចលើករណីបន្ដឃុំខ្លួនលោក កឹម សុខា នៅ​សប្ដាហ៍​ក្រោយ

សភាសហភាពអឺរ៉ុប គ្រោងនឹងបើកកិច្ចប្រជុំពិភាក្សាមួយស្ដីពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅសប្ដាហ៍ក្រោយនេះ ជាពិសេសការបន្ដឃុំខ្លួន​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី៦ ខែកញ្ញាដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ សភាសហភាពអឺរ៉ុបបានកំណត់យកថ្ងៃទី១៣ កញ្ញាខាងមុខ ដើម្បីបើកកិច្ចប្រជុំពិភាក្សាដេញដោលជុំវិញការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។

សភាសហភាពអឺរ៉ុបក៏នឹងលើកយកករណីបន្ដឃុំខ្លួនលោក កឹម សុខា មកប្រជុំពិភាក្សាផងដែរ បន្ទាប់ពីលោកត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចពន្យារពេលឃុំខ្លួន ៦ខែទៀតនោះ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា បានប្រព្រឹត្តអំពើ «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីបដែលលោកថ្លែងនៅប្រទេសអូស្ដ្រាលី​កាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ