អ្នកតំណាងរាស្រ្ត និងបេក្ខជនតំណាងរាស្ត្រជិត៥០នាក់​បានសុំលាលែង

តំណាងរាស្រ្តជាប់ឆ្នោតបក្សប្រជាជនកម្ពុជា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

អ្នកតំណាងរាស្រ្ត និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦របស់គណបក្សប្រជាជនកម្ពុជា ចំនួន ៤៩នាក់ បានដាក់ពាក្យលាឈប់​ពីតំណែងជាសមាជិករដ្ឋសភា និងលាលែង​ពី​បញ្ជីបេក្ខជននៅ​អាណត្តិទី៦នេះ។

តាមសំណើរ ដែលចេញកាលពីម្សិលមិញ បានឲ្យដឹង លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានស្នើសុំឲ្យ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រថ្មី ៣៨នាក់ ដោយត្រូវឡើង​មកជំនួសសមាជិក​សភា​ដែលដាក់ពាក្យលាឈប់ និងអ្នកដែលលាលែងពីបញ្ជីបេក្ខជន ៤៩នាក់។ អ្នកតំណាងរាស្រ្ត និងបេក្ខជនតំណាងរាស្ត្រដែល​ស្នើ​លាឈប់​ទាំងនេះត្រូវ​ទៅកាន់​តួនាទី​ក្នុង​រដ្ឋាភិបាល​។​

នៅព្រឹកថ្ងៃទី៦កញ្ញា រដ្ឋសភាថ្មីបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ឆ្នាំ២០១៨ ក្នុង នោះ លោក ហ៊ុន សែន ត្រូវបានបោះឆ្នោតធ្វើជានាយករដ្ឋមន្ដ្រីបន្ដទៀត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ