ក្លឹបកម្សាន្តមួយខូចខាតស្ទើរទាំងស្រុងដោយសារអគ្គី​ភ័យឆាបឆេះ

ហេតុការណ៍ភ្លើង ឆេះក្លឹបកម្សាន្ត 2ND ស្ថិត​តាមបណ្តោយផ្លូវប៉ាស្ទ័រក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃទី ១១ កញ្ញា ២០១៨

អាជ្ញាធរអះអាងថា ក្លឹមកម្សាន្តមួយស្ថិតក្នុងខណ្ឌដូនពេញ ត្រូវបានខូចខាតអស់ស្ទើរទាំងស្រុង ដោយសារអគ្គីភ័យ​ឆាប​ឆេះ​នៅ​ព្រឹក​ថ្ងៃ​នេះ។

ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យនៃក្រសួងមហាផ្ទៃលោក នេត វន្ថា ប្រាប់អ្នកសារព័ត៌មានកន្លែងកើតហេតុថា ហេតុការណ៍ភ្លើង ឆេះក្លឹបកម្សាន្ត 2ND ស្ថិត​តាមបណ្តោយផ្លូវប៉ាស្ទ័រក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញនោះ បានកើតឡើងតាំងពីម៉ោងប្រហែលម៉ោង ៦ព្រឹក ថ្ងៃទី១១ ខែកញ្ញា ដោយក្រុមពន្លត់អគ្គីភ័យប្រតិបត្តិការ​ពន្លត់អស់ទាំងស្រុងវិញ នៅម៉ោងប្រហែល៩កន្លះព្រឹកនេះ ហើយពុំមានមនុស្សអ្នក​រងរបួសក្នុងហេតុការណ៍នេះទេ។

ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យនៃក្រសួងមហាផ្ទៃលោក នេត វន្ថា

លោក នេត វន្ថា មិនទាន់អាចបញ្ជាក់ពីមូហេតុបានទេពេលកំពុងប្រតិបត្តិការ​ពន្លត់អគ្គីភ័យនេះ ខណៈការខូចខាតទ្រព្យសម្បត្តិវិញ លោកថា អាចខូចខាតខ្ទង់លានដុល្លារ។

លោកបានអំពាវនាវទៅប្រជាពលរដ្ឋដូចជា ម្ចាស់សំណង ម្ចាស់ខុដូ និងម្ចាស់អាគារទាំងអស់ត្រូវតែបង្កា ឬបំពាក់ប្រព័ន្ធបង្ការ​អគ្គីភ័យនេះឲ្យបានសមស្របតាមលក្ខណៈបច្ចេកទេស ដើម្បីងាយស្រួលអន្តរាគមន៍ពេលកើតហេតុអគ្គីភ័យអាចជួយពន្លត់ទាន់ពេលវេលា។

របាយការណ៍ក្រសួងមហាផ្ទៃបានឲ្យដឹងថាក្នុងឆ្នាំ២០១៧ អគ្គីភ័យបានកើតឡើង​​​ចំនួន៥១៤លើកនៅទូទាំងប្រទេស ដោយបានសម្លាប់មនុស្ស២២នាក់ និងបណ្តាលឲ្យរបួស​​​មនុស្ស១២៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ