ប.ស.ស ចុះអនុស្សរណៈចែករំលែកពីការ​អនុវត្តកម្មវិធី​ធានារ៉ាប់រងសុខភាពជាតិជាមួយក្រុមហ៊ុនហ្វីលីពីន

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាង ប.ស.ស និង អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន ដែលពិធីនេះចុះហត្ថលេខារវាងលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម និងលោកបណ្ឌិត ROBERT M.SALVADOR សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គភាពធានារ៉ាប់រង សុខភាពហ្វីលីពីន (Philhealth) នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងការងារ)

បេឡាជាតិរបបសន្តិសុខសង្គម និងក្រុមហ៊ុនធានារ៉ាប់រងសុខភាពហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បី​ចែករំលែកពីការ​អនុវត្តកម្មវិធី​ធានារ៉ាប់រ៉ងសុខភាពជាតិ។​

តាមទំព័រហ្វេសប៊ុករបស់ក្រសួងការងារនិងបណ្ដុះបណ្ដាល​វិជ្ជាជីវៈដែលចេញ​កាលពីម្សិលមិញ ក្រុមហ៊ុនហ្វីលីពីនដែលចុះអនុស្សរណៈ ជាមួយបេឡាជាតិរបបសន្តិសុខសង្គមនោះមាន​ឈ្មោះថា​ PhilHealth។

នាយកបេឡាជាតិរបបសន្តិសុខសង្គម លោក អ៊ុក សមវិទ្យា និងលោក Robert M.Salvador សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន PhilHealth បានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីចែក​រំលែកនូវចំណេះដឹង និងការកសាងសមត្ថភាពលើការសិក្សា និងការអង្កេតពីយុទ្ធសាស្រ្ត និងការប្រព្រឹត្តទៅ​របស់ PhilHealth ក្នុងការអនុវត្តកម្មវិធីធានារ៉ាប់រ៉ងសុខភាពជាតិ ដោយមានការចូលរួមធ្វើជាសាក្សីពីលោក អិុត សំហេង រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

តាមប្រសាសន៍របស់លោក អិុត សំហេង កាលពីម្សិលមិញ បានឲ្យដឹងថា បច្ចុប្បន្ននេះ PhilHealth បានផ្តល់នូវសេវាថែទាំ​សុខភាព ជាពិសេសជនងាយរងគ្រោះ អ្នកជម្ងឺ ជនចាស់ជរា ជនពិការ ស្រ្តី និងកុមារ ព្រមទាំងផ្តល់នូវសេវាថែទាំសុខភាពដោយ​ឥតគិតថ្លៃដល់ទុគភ៌តជន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ