ជប៉ុន​អប​អរសាទរ​ការ​កាន់​តំណែង​លោក​ ហ៊ុន សែន តែ​​រំលឹក​ពី​បញ្ហាប្រជា​ធិបតេយ្យ

លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំរដ្ឋសភា អាណត្តិទី ៦ នាព្រឹកថ្ងៃទី ៥ កញ្ញា ២០១៨

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បាន​ផ្ញើលិខិ​ត​អបអរសាទរ​លោក​ហ៊ុន សែន​ដែល​ត្រូវ​បាន​សភាជ្រើស​តាំង​ជានាយក​រដ្ឋ​មន្ត្រី​បន្តទៀត ប៉ុន្តែ​មេដឹកនាំ​រូបនេះ​នៅ​តែ​រំ​លឹក​ពីបញ្ហា​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

ក្នុង​លិខិតចុះ​ថ្ងៃទី​៧ កញ្ញា​ដែល​VOD ទើប​ទទួល​បាន​នាយក​រដ្ឋ​មន្ត្រី​ជប៉ុនលោក ស៊ីន​ហ្សូ អាបេ បាន​សាទរ​ចំពោះ​ការ​បន្ត​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ជា​បន្ត​ទៀត​របស់​លោក​ហ៊ុន សែន និង​ការ​បង្កើត​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក។ ​ជា​មួយ​នឹង​ការ​អបអរ​សាទរ​នេះ ​លោក​អាបេ ក៏​បាន​សង្ឃឹម​ដែរ​ថា​កម្ពុជា​នឹង​លើក​កម្ពស់​ប្រជា​ធិបតេយ្យ​របស់​ខ្លួន​ឲ្យ​បាន​រឹង​មាំ​ផង​ដែរ។

ខ្ញុំ​ទន្ទឹង​រង់​ចាំ​ផ្លាស់​ប្តូរ​យោបល់​ជា​មួយ​សម្តេច​ អំពី​បញ្ហា​នានា​ក្នុង​ឱកាស​កិច្ច​ប្រជុំ​កំពូល​ជប៉ុន-មេគង្គ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​តូក្យូ ក្នុង​ខែ​តុលា​នេះ

នាយក​រដ្ឋ​មន្ត្រី​ជប៉ុនលោក ស៊ីន​ហ្សូ អាបេ

ជប៉ុន​ធ្លាប់​បង្ហាញ​ការ​ខក​ចិត្ត​របស់​ខ្លួន​ចំពោះ​ការ​បោះឆ្នោតជ្រើស​តាំង​តំណាង​រាស្ត្រថ្ងៃ​ទី​២៩ កក្កដា ដោយ​ទទូច​ឲ្យ​រដ្ឋាភិ​បាល​កម្ពុជា​ បើកលំហ​ប្រជាធិបតេយ្យឡើងវិញ និងស្វែងរកការចរចានយោបាយ​ជាមួយអតីត​គណបក្ស​ប្រឆាំង​ដើម្បី​ផ្សះ​ផ្សា​ជាតិ ​ខណៈ​គ.ជ.ប បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​ជប៉ុន​នេះ​មាន​ចរិត​នយោបាយ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ