រដ្ឋាភិបាល​សម្រេច​ទទួល​ស្គាល់​វិទ្យាស្ថាន​កសិកម្ម​របស់​លោក ម៉ុង ឬ​ទ្ធី

សាលាកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី ថ្ងៃទី ១៨ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Mong Reththy Group Co.,Ltd.)

រដ្ឋាភិបាល​បាន​សម្រេចទទួល​ស្គាល់​សាលា​កសិកម្ម​របស់​លោក ម៉ុង ឬ​ទ្ធី ជា​វិទ្យា​ស្ថាន​កសិកម្ម​ តាម​សំណើ​របស់​ក្រសួង​អប់​រំបន្ទាប់ពី​សាលា​នេះ​​ដាក់​ដំណើរ​ការ​ជាង៤​ឆ្នាំ។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី៦ សីហាដែល ​VOD ទើប​ទទួល​បានលោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន បាន​ទទួល​ស្គាល់​វិទ្យាស្ថាន​កសិកម្ម​ឧកញ៉ា ម៉ុង ឬ​ទ្ធី ដែល​សរសេរ​កាត់​ថា​ វកឧមឬ (OMRAI) ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯក​ជន​មួយ ដែល​មាន​ទី​តាំ​ង​ស្ថិត​នៅ​ឃុំ​កែវផុស​ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហនុ។

វិទ្យា​ស្ថាន​កសិកម្ម​របស់​លោក ម៉ុង ឬ​ទ្ធី នេះ ធ្វើ​ការ​បណ្តុះ​បណ្តាល​កម្រិត​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រលើ៧ដេប៉ាតឺ​ម៉ង់ដែល​រួ​មមាន វេជ្ជសាស្ត្រ​សត្វ វិទ្យាសាស្ត្រ​កសិកម្ម វិស្វកម្ម​កសិកម្ម កសិ-ឧស្សាហកម្ម វិទ្យាសាស្ត្រ​ជល​ផល ព័ត៌មាន​វិទ្យា និង​ភាសាអង់គ្លេស។

លោក ​ម៉ុង ឬទ្ធី បាន​បើក​សាលា​កសិកម្ម​នេះ​កាល​ពី​ដើមឆ្នាំ​២០១៤ ដោយ​ថា​ដើម្បី​ជួយពង្រឹង​ការ​យល់​ដឹង​ពី​ផ្នែក​កសិកម្ម​ដល់​ប្រជា​ជន​ខ្មែរ ក៏​ដូច​ជា​អភិវឌ្ឍន៍​ជន​បទ​កម្ពុជា​ឲ្យ​ប្រសើរ​ឡើង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ