លោក​ ​ស ​ខេង​ បញ្ជាឲ្យ​បង្កើត​ក្រុម​ប្រតិបត្តិ​ការ​ជួយ​ទប់​ស្កាត់​បទ​ល្មើស​នៅ​ខេត្ត​ព្រះសី​ហនុ​

លោក ស ខេង ក្នុងពិធីប្រកាសចូលកាន់មុខដំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន( អ.ជ.ប.គ.ញ) អគ្គនាយក អគ្គាធិការ និងបំពាក់ឋានន្តរសក្កិ ជូននាយនគរបាលជាតិជាន់ខ្ពស់ ក្រសួងមហាផ្ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ (រូបភាព៖ វេបសាយ ក្រសួងមហាផ្ទៃ)

នាយករដ្ឋមន្ត្រីស្តីទី  លោក ស ខេង បញ្ជាឲ្យបង្កើតក្រុមប្រតិបត្តិការពិសេ​សមួយ ចេញពីក្រសួងមហាផ្ទៃ​ទៅជួ​​យ​ទ​​ប់​​​ស្កា​​​​​ត់ប​ទល្មើសនៅ​ខេ​ត្តព្រះ​សីហនុ ខណៈតំបន់វិនិយោគជាប់មាត់សមុទ្រមួយនេះ មានកំ​ណើ​​​នជ​​នជាតិចិនហក់ឡើងយ៉ាង​គំ​ហុ​ក​​ ។

ក្នុងពិធីប្រកាស​ចូល​កា​ន់តំណែ​ងម​ន្ត្រីក្រ​សួងមហាផ្ទៃ ​ នាថ្ងៃ​ទី១​២ខែ​ក​ញ្ញា​នេះ​​ លោក ស ខេង  ថ្លែងថា ក្រុងកំពង់សោម ខេត្តព្រះសីហនុ ជាតំបន់វិនិយោគ ហើយកំណើតជនបរទេសបានហក់ឡើងយ៉ាងគំហុក​ ពិ​​សេ​ស​ជនជាតិចិន ដែលលោកបារម្ភថា បទល្មើសផ្សេងៗអាចនឹងកើតឡើង ដូចជាចោរកម្ម គ្រឿងញៀ​ន អនាម័យ និងបរិស្ថាន ពិសេសទឹកសមុទ្រខណៈខេត្តនេះ​មិនទាន់ត្រៀមល​ក្ខណៈបាន​គ្រប់គ្រា​ន់នៅ​ឡើ​យ។

លោក ស ខេង បញ្ជាឲ្យបង្កើត​ក្រុម​ប្រ​តិប​​​ត្តិ​កា​រចម្រុះមួយ មានសមាសភាព​មកពីអគ្គនា​យករដ្ឋ​បាល អ​គ្គ​នា​​​យ​​​ក​ន​គរបាល អន្តោប្រវេសន៍ និង​អ្នក​​ច្បាប់ ដើ​ម្បីជួយទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាច​កើត​ឡើង​នៅ​​ខេត្តនេះ។

មិនមែនទៅធ្វើជំនួសរដ្ឋបាលខេត្តព្រះសីហនុទេ ក៏ប៉ុន្តែទៅគាំទ្រ ជួយដោះស្រាយ​នូវបញ្ហា​ទាំងឡាយ​ណាដែលខេត្តគ្មាន​លទ្ធភាពរាប់ទាំងការប​ង្រ្កាបបទល្មើល។ កន្លងទៅអគ្គអន្តោ​ប្រវេសន៍បា​នបញ្ជូ​ន​១​ក្រុម​ទៅហើយ​ តែមិនទាន់គ្រប់គ្រាន់ទេ ហើយអគ្គនគរបាលក៏បានបញ្ជូនទៅដែរដើម្បីគាំទ្រ

នាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង

គេហទំព័រនគរបាលជាតិ បានចុះផ្សាយជាញឹកញាប់ ពីការឃាត់ខ្លួនជន​ជាតិចិ​ន នៅ​ខេ​​ត្ត​ព្រះ​សីហនុ ទាក់​ទិ​ន​​​នឹងប​ទ​ល្មើសផ្សព្វផ្សាយសេវាផ្លូវភេទក្រោមរូបភាពម៉ាស្យា បង្កគ្រោះថ្នាក់ចរាចរណ៍​ និងវាយតប់គ្នា​ក្នុង​ហា​​​ង​​ផឹក​​ស៊ីជាដើម។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក ស្យុង បូ កាល​ពី​ថ្ងៃ​ទី​៧​កុម្ភៈ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ​ជំរុញ​ឲ្យ​អា​​​​​ជ្ញា​​ធរ​ក​ម្ពុជា​ចាត់​វិធានការណ៍ ទៅលើ​ជន​ជាតិចិន​ណា ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​កម្ពុជា ដោយថា កម្ពុ​ជា​​មិ​ន​​​ត្រូ​វព្រួយ​បារម្ហ​ខ្លាច​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​នៃប្រទេស​ទាំង​ពីរ ដោយសារតែអនុវត្តច្បាប់ទេ ។

អ្នកសម្របសម្រួលសមាគមហុកការពារសិទ្ធិមុស្សប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី សារ​ទរចំ​ពោះ​វិធានការរបស់ក្រសួងមហាផ្ទៃនេះ ដោយថាអ្វីដែលលោក ស ខេង ព្រួយបារ​ម្ភដូច​ទៅនឹ​ង​កា​រព្រួយ​បា​រម្ភរ​បស់សង្គមស៊ីវិលដែរ។

ប៉ុ​ន្តែ​មន្ត្រីសង្គមស៊ីវិលរូបនេះ អះអាងថា ដើម្បីឲ្យវិធានការនេះ ទទួលបានជោគជ័យ ត្រូវ​ព​ង្រឹ​​​ង​ការអនុ​វត្ត​ច្បា​ប់ បំបាត់អំពើពុករលួយ និងទប់ស្កាត់កុំឲ្យមានវប្បធម៌អន្តរាគ​មន៍ ពីមន្ត្រី​មានអំ​ណាច។

បុគ្គលណាប្រព្រឹត្តត្រូវតែមានការផ្តន្ទាទោស។ កុំឲ្យថាគ្រាន់តែមានលុយតម្កល់ហើយ​ដោះ​លែង​ទៅវិញ [….] មានអន្តរា​គម​ន៍ពីខាង​លើៗ​ ធ្វើឲ្យ​ប្រ​ព័​ន្ធច្បាប់ស្រុកយើងហ្នឹងវាអស់តម្លៃ។ ពួកអ្នក​ទាំងអ​ស់​​​ហ្នឹង​ភា​គច្រើនគេមានលុយ។ អញ្ចឹង​យើងអ​ត់ច​ង់​ឲ្យ​ពួកមានលុយទាំងហ្នឹង រួចផុតពីការទទួលខុ​ស​ត្រូ​វព្រ​ហ្ម​​ទ​ណ្ឌ តាមច្បាប់កម្ពុជាយើងទេ

អ្នកសម្របសម្រួលសមាគមហុកការពារសិទ្ធិមុស្សប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី

ទោះជាយ៉ាងណាក្នុងពិធីនោះដែរ លោក ស ខេង បានក្រើនរំឭកមន្ត្រីក្រោមឱវាទថា​ រដ្ឋាភិបាល បានដាក់​ចេ​ញ​​នូវវិធានការកំណែទម្រង់ដ៏ពិតប្រាកដមួយសម្រាប់អាណត្តិថ្មីនេះ ក្នុងនោះមានការ​ធ្វើកំណែ​ទម្រ​ង់ក​ងក​ម្លាំងប្រដា​ប់អាវុធ ប្រ​ព័​​ន្ធ​យុត្តិធម៌ និងទប់​ស្កាត់អំពើពុករលួយ ។

បើតា​ម​មន្ត្រីអាដហុក លំហូរជនជាតិចិនក្នុងខេត្តព្រះសីហនុនេះមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ វិជ្ជមានដោយសារតែតម្លៃដី​នៅ​តំបន់នោះ​ហក់​ឡើ​ងថ្លៃខ្ពស់ ជាឱកាសមានបានដល់អ្នកមានដី។

តែអ្នក​មានមុខ​របរតូ​ចតាច ប្រឈមនិងបញ្ហាជីវភាព ដោយសារចិនប្រើសេវាកម្ម ជន​ជា​តិ​​ចិន​ដូ​​ច​​គ្នា ទាំ​ង​សេ​វាដឹកជញ្ជូន និងអាហាដ្ឋាន ចំណែកភ្ញៀវទេសចរណ៍ខ្មែរ បានថយចុះដោយសារ​បារម្ភពី​សុវត្ថិ​ភា​ព ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ