កម្ពុជា និងចិន បានចុះអនុស្សរណៈយោគយល់គ្នា​ចំនួន១២មាន​តម្លៃ​ជាង៨០លានដុល្លារ

អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ចំនួន ១២ មានតម្លៃសរុបជាង ៨០លានដុល្លារ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី ១៣ កញ្ញា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម)

កម្ពុជា និងចិន បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការចំនួន១២លើវិស័យផ្សេងៗ​ ដែលមានតម្លៃសរុបជាង៨០លានដុល្លារសហរដ្ឋអាមេរិក​កាលពីម្សិលមិញ។

ការចុះអនុស្សរណៈនេះធ្វើឡើងក្នុងវេទិកាវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន។

តាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម​ បានឲ្យដឹង អនុស្សរណៈយោគយល់ចំនួន១២នេះ គ្របដណ្តប់កិច្ចសហប្រតិបត្តិការលើវិស័យ​សំខាន់ៗ ដូចជាការធ្វើធុរកិច្ច-ពាណិជ្ជកម្ម, ការ​បណ្តុះបណ្តាលធនធានមនុស្សផ្នែកមគ្គុទេសក៍ (អ្នកនាំភ្ញៀវទេសចរ) និងផ្នែក​វិស្វកម្ម (ផ្លូវដែកល្បឿនលឿន, ទំនប់វារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ), ការស្ថាបនាផ្លូវយន្តហោះ, ការបង្កើតមហាវិទ្យាល័យ​ស្រាវជ្រាវឧស្សាហកម្ម និងការកសាងមជ្ឈមណ្ឌល បណ្តុះបណ្តាលទេសចរណ៍ Sino-ASEAN។

តាមគេហទំព័រដដែល បានបន្ត រៀងរាល់ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន តែងមានពិធីចុះហត្ថលេខាលើគម្រោងវិនិយោគ និង​អនុស្សរណៈជាច្រើន រវាងវិនិយោគិន និងពាណិជ្ជករកម្ពុជា-ចិន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ