ថៃគិតបញ្ហាបំណុលនិងបូរណភាពទឹកដីចំពោះគម្រោងអភិវឌ្ឍន៍របស់ចិន

លោក ប្រាយុទ្ធ ចាន់អូចារ និងលោក ស៊ី ជីងពីង (រូបភាព៖ វេបសាយបរទេស)

ចិនក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង ចាប់តាំងពីឆ្នាំ២០១៣មក កំពុងតែប្រឹងប្រែងពង្រីកឥទ្ធិពលរបស់ខ្លួនទាំងក្នុងតំបន់ និងនៅលើពិភពលោកតាមរយៈគម្រោងវិនិយោគនានាពិសេសផ្តល់កម្ចី។

ក្នុងនោះចិនមានគម្រោងជាច្រើនជាមួយរដ្ឋាភិបាលថៃទាំងផ្នែកសេដ្ឋកិច្ច​ ការពារជាតិ និងកិច្ចសហប្រតិបត្តិការ ផ្សេងៗទៀត។​

គម្រោងផ្លូវដែក

ចិននិងថៃគ្រោងកសាងផ្លូវដែកល្បឿនលឿនមួយប្រវែង៨៧៣គីឡូម៉ែត្រ ភ្ជាប់ពីកំពង់ផែឆ្នេរភាគខាងកើតរបស់ថៃ ឆ្លងកាត់ប្រទេសឡាវទៅភ្ជាប់ជាមួយតំបន់ឧស្សាហកម្មក្នុងទីក្រុងគុនមីងស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន។

គម្រោងផ្លូវដែក

ក្រោយពេលពួកយោធាឡើងកាន់តំណែងភ្លាមកាលពីឆ្នាំ២០១៤ បានប្រកាសថា គម្រោងផ្លូវដែកនោះនឹងសិក្សារួចរាល់នៅក្នុងខែមីនាឆ្នាំ២០១៨ ប៉ុន្តែក្រសួងដឹកជញ្ជូនរបស់ថៃបញ្ជាក់ថា ពេលនេះមិនទាន់រួចរាល់នៅឡើយទេ គឺពន្យារពេលរហូតដល់ឆ្នាំ២០២៣។​

គម្រោងដែលត្រូវចំណាយលុយ៥ទ្រីលានដុល្លារនេះ មានចំណែកលុយគម្រោង«ផ្លូវមួយខ្សែក្រវ៉ាត់មួយ»របស់ចិនចំនួន​១ទ្រីលានដុល្លារ។ គម្រោងនេះអាចជួយភ្ជាប់តំបន់សេដ្ឋកិច្ចរបស់ចិនទៅបណ្តាប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍កាន់តែងាយស្រួលជាងមុន។​

ចិនមានគម្រោងមួយទៀតដែលត្រៀមប្រើប្រាស់ទឹកលុយចំនួន​៦ប៊ីលានដុល្លារ ក្នុងការធ្វើផ្លូវក្រោមដីឆ្លងកាត់ឡាវទៅថៃ រួមមានការសាងសង់អគារខ្ពស់ៗមួយចំនួនផង។​

ទោះយ៉ាងណាគម្រោងធំៗទាំងនេះមិនបានចេញជារូបរាងទេ ដោយសារតែការខ្វែងគំនិតគ្នាលើចំណុចមួយចំនួនដូចជា ហិរញ្ញវត្ថុ កម្មសិទ្ធិដីធ្លី ដោយសារថៃមានការបារម្ភចំពោះបញ្ហាបូរណភាពទឹកដី និង បំណុល ដែលអាចក្លាយជាកាតព្វកិច្ចផ្សេងៗទៀត។​

បច្ចុប្បន្នបញ្ហាបំណុលរបស់ចិនលើគម្រោង«ផ្លូវមួយខ្សែក្រវ៉ាត់មួយ» កំពុងក្លាយជាប្រធានបទដែលរងការរិះគន់ដោយសារបំណុលនៅប្រទេសស្រីលង្កា នៅប៉ាគីស្ថាន មីយ៉ាន់ម៉ា និងបណ្តាប្រទេសមួយចំនួនទៀតនៅអាស៊ី។​

ជីកដីបង្កើតដៃសមុទ្រធ្វើផ្លូវទឹក

ចិនស្នើឡើងកាលពីឆ្នាំ២០១៥ឲ្យថៃជីកដីភ្ជាប់ទៅសមុទ្របង្កើតផ្លូវទឹកមួយឈ្មោះថា Kra Canal ដែលភ្ជាប់ផ្លូវទឹកទៅមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិក អាចធ្វើនាវាចរណ៍បានឆាប់តាមផ្លូវទឹកជ្រោយ Malacca។​

គម្រោងជីកដីបង្កើតដៃសមុទ្រធ្វើផ្លូវទឹក

ច្រកផ្លូវទឹកនេះគឺចិនអាចងាយស្រួលជាងមុនទ្វេដងក្នុងការដឹកជញ្ជូនប្រេងឥន្ធនៈចូលប្រទេសចិន គឺអាចដឹកជញ្ជូនបានរហូតដល់៨០%។ ករណីនេះអាចជាយុទ្ធសាស្ត្រមួយ របស់ចិន​បើសិនជាសម្ព័ន្ធមិត្តអាមរិក​បិទសេដ្ឋកិច្ចចិន។​

គម្រោងជីកដីបង្កើតជាដៃសមុទ្រនេះ រដ្ឋាភិបាលថៃមិនបដិសេធទេ ប៉ុន្តែក៏មិនដំណើរការធ្វើដែរគឺរក្សាភាពស្ងប់ស្ងាត់។​ រហូតដល់ឆ្នាំ២០១៨មានការជំរុញខ្លាំងពីភាគីចិន ទើបរដ្ឋាភិបាលថៃបញ្ជាក់ថា នោះជាសកម្មភាពជីកផ្តាច់ប្រទេសជាពីរដូច្នេះត្រូវមានការអនុញ្ញាតពីព្រះមហាក្សត្រ។ ក្រោយពេលបញ្ជាក់ជំហរពីរដ្ឋាភិបាលថៃ គម្រោងនេះក៏ត្រូវបានរក្សាភាពស្ងប់ស្ងាត់បន្តទៀត។​

ក្រៅពីគម្រោងធំៗទាំងនេះ ក៏មាន​គម្រោងមួយចំនួនទៀតថៃមិនសហការដែរ បើថៃបារម្ភថា ប៉ះប្រយោជន៍ជាតិ។ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ