ស្ថានភាពសុខភាព​​លោក កឹម សុខា មិនមាន​អ្វីប្រែប្រួលនោះទេ​ក្រោយចេញពី​ពន្ធនាគារ

លោក កឹម សុខា នាពេលកន្លងទៅ

​ស្ថានភាពសុខភាព​របស់​អតីតប្រធាន​បក្សប្រឆាំងលោកកឹម សុខា នៅតែមានសភាព​ដដែល ក្រោយ​ចេញពីពន្ធនាគារ​។​​

លោក ផែង ហេង មេធាវីម្នាក់ក្នុងចំណោមមេធាវី ៤រូបដែលកាពារក្តីឲ្យ​លោក កឹម សុខា បានឲ្យប្រាប់វីអូឌីនៅ​ថ្ងៃ​នេះ​ថា ចំពោះ​សុខភាពលោក កឹម សុខា គឺមិនមានអ្វីប្រែប្រួលនោះទេ​ ដោយមានពេទ្យមកត្រួតពិនិត្យជាតិស្ករ និងសម្ពាធឈាមជាប្រចាំនៅផ្ទះរបស់​លោក។ ចំណែកឯការឈឺស្មា របស់លោកគឺមិនទាន់ធ្វើការវះកាត់នោះទេ។

ចំណែក​ការដាក់ពាក្យសុំយកលោក កឹម សុខា ទៅព្យាបាលនៅក្រៅប្រទេស​ លោក ផែង ហែង បាន​ប្រាប់​ថា គឺ​ខាងលោក កឹម សុខា មិនទាន់មានគម្រោងនោះទេ។

លោក កឹម សុខា ត្រូវបានដោះលែងពី​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ កាល​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​ហើយ។ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​អះ​អាង​ថាលោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ហេតុផល​សុខភាព​របស់​លោក និង​មាន​ការ​ធានា​ពី​នីតិវិធី​ច្បាស់​លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ