​ភោជនីយដ្ឋាន​មួយ​នៅ​ផាប់ស្ទ្រីត​រលំ​បាក់ កម្មករ​ម្នាក់​ស្លាប់ បួន​នាក់​រង​របួស

អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង ចុះ​ពិនិត្យ​មើល​អគារ​ភោជនីយដ្ឋាន «ស៊ុបនាគ» នៅ​តំបន់​ទេសចរណ៍​ផាប់ស្ទ្រីត ក្រោយ​ពី​អគារ​នោះ​បាន​បាក់​ដួល​រំលំ​កាល​ពី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ រូបថត៖ សារព័ត៌មាន​នគរបាល​ជាតិ

កម្មករម្នាក់បានស្លាប់ និង ៤នាក់ទៀត រងរបួស បន្ទាប់ពី​អគារ​ភោជនីយដ្ឋាន​ចំណាស់​មួយ​ស្ថិត​នៅ​តំបន់​ផាប់ស្ទ្រីត​ ខេត្ត​សៀមរាប បាន​បាក់​រលំ​ដួល​កាល​ពី​យប់​មិញ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​នគរបាល​ជាតិ។

សារព័ត៌មាន​នគរបាលជាតិ បានចុះផ្សាយថា អគារ​ភោជនីយដ្ឋាន​ «ស៊ុប​នាគ» ស្ថិត​នៅ​ខាង​មុខ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប ខាង​ត្បូង​សង្កាត់​​ទេសចរណ៍​ផាប់ស្ទ្រីត ដែល​ស្ថិត​នៅ​ក្រោម​ការ​ជួស​ជុល​ឡើង​វិញ​នោះ បាន​បាក់​រលំនៅម៉ោងប្រមាណ ១រំលងអាធ្រាត្រយប់ថ្ងៃសៅរ៍។

បើ​តាម​សារព័ត៌មាន​នគរបាល​ជាតិ ​កម្មករ​ម្នាក់ បាន​ស្លាប់ ហើយ​កម្មករ ៤​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​អគារ​នោះ​បាន​បាក់​សង្កត់​លើ​ពួកគេ។

ទោះជាយ៉ាងណា មូល​ហេតុ​នៃ​ការ​បាក់​រំលំ​អគារ​នេះ មិន​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ