ពលរដ្ឋខ្មែរ៥៥នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​បរទេស​ក្រោយ​ឆ្លង​ដែន​ខុស​ច្បាប់

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពលរដ្ឋខ្មែរចំនួន ៥៥នាក់ ត្រូវបានបញ្ជូនមកកម្ពុជាវិញ ដោយមានការជួយអន្តរាគមន៍​ពីស្ថានតំណាងកម្ពុជា​នៅក្រៅប្រទេសនៃប្រទេសនីមួយៗ ក្រោយពីចាញ់បោកគេទៅរៀបការ និងធ្វើការខុសច្បាប់នៅឯ​បរទេស។

ក្នុង​សេចក្តីប្រកាសព័ត៌មានរបស់ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួងការបរទេស​កម្ពុជា​ បាន​និយាយ​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន បាន​ជួយ​សង្គ្រោះ​ និង​បញ្ជូន​ត្រឡប់​មក​វិញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នូវ​ស្ត្រី​ខ្មែរ ២​នាក់ ដែល​ត្រូវ​បាន​មេ​ខ្យល់​បោក​បញ្ឆោត​នាំ​ទៅ​រៀបការ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ចិន។

ក្រសួង​បន្ថែម​ថា ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​ក៏​បាន​ជួយ​សង្គ្រោះ​ពលករ-ពលការិនី​ខ្មែរ ២២នាក់​ទៀត ដែល​បាន​ឆ្លង​ដែន​ទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ពលករ​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​កាល​ពី​ដើម​ខែ​នេះ។

ចំណែក​ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ហូជីមិញ​វិញ ក្រសួង​ថា បាន​ជួយ​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​ពលរដ្ឋ​ខ្មែរ ៣១​នាក់ ក្នុង​នោះ​មាន​កុមារ ២៣​នាក់ ដែល​បាន​ចូល​ទៅ​ស្នាក់នៅ និង​ប្រកប​របរ​លក់​ឆ្នោត​ខុស​ច្បាប់​នៅ​ប្រទេស​វៀតណាម។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ ពលរដ្ឋ​ខ្មែរ​ទាំង ៣១​នាក់​នោះ ត្រូ​បាន​អាជ្ញាធរ​វៀតណាម​បញ្ចូន​ត្រឡប់មក​វិញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា។

ពលរដ្ឋ​ខ្មែរ ២៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ឯ​បរទេស និង​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​កាល​ពី​ចុង​ខែ​សីហា​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ