ក្រសួងបានហាមប្រើប្រាស់បញ្ជីមុខម្ហូបធ្វើ​ឲ្យ​ប៉ះពាល់ដល់សាសនា

ព្រះផ្លោះជញ្ជាំង (Buddha jump over wall) ដែលមានឈ្មោះជាភាសាចិនកុកងឺថា 佛跳墙

ក្រសួងទេសចរណ៍​បាន​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ឈ្មោះ​ម្ហូប «ព្រះផ្លោះជញ្ជាំង» ដោយ​ថា ព្រមាន​ដាក់​ពិន័យ​អ្នក​ប្រើ​ប្រាស់​ឈ្មោះ​ម្ហូបនេះ។

ក្រសួង​លើក​ឡើង​ក្នុង​សារាចរ​ណែនាំ​នោះ​ថា គ្រប់​អាជីវកម្ម ភោជនីយដ្ឋាន អាហារ​ដ្ឋាន​ទេសចរណ៍​ទាំង​អស់ មិន​ត្រូវ​ប្រើ​ប្រាស់​ឈ្មោះ​ម្ហូប​ «ព្រះផ្លោះជញ្ចាំងស៊ុប»​ទេ ដោយ​ចាត់​ទុក​​ឈ្មោះ​ម្ហូប​នេះ​ថា ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សាសនា។

មិន​ត្រឹម​តែ​មុខ​ម្ហូប​មួយ​នេះ​ទេ ក្រសួង​ទេសចរណ៍​បាន​ហាម​ឃាត់​ដល់​ម្ចាស់​អាជីវកម្ម​អាហារ​ទេសចរណ៍​ទាំង​អស់ កុំ​ប្រើ​ប្រាស់​ឈ្មោះ​ម្ហូប​ទាំង​ឡាយ​ណា ដែល​ក្រសួង​ថា ធ្វើ​ឲ្យ​ប៉ះ​ពាល់​សាសនា។

ក្រសួង​បាន​ព្រមាន​ព្រមាន​ដាក់​ពិន័យ​ចំពោះ​ម្ចាស់​អាជីវកម្ម ឬ​បុគ្គល​ណា​ដែល​បន្ត​ប្រើ​ប្រាស់​ឈ្មោះ​ម្ហូប​អាហារ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សាសនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ