រដ្ឋ​សភា​គ្រោង​សម្រេច​លើ​សុពលភាព​តំណាង​រាស្ត្រ​ថ្មី​ក្នុង​កិច្ច​ប្រជុំ​ដំបូង​របស់​ខ្លួន

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភានៃព្រះរាជា​ណា​ចក្រកម្ពុជា បាន​បើកកិច្ច​ប្រជុំក្រោម​អធិប​តីភាពលោក ហេង សំរិន ថ្ងៃទី ១៧ កញ្ញា ២០១៨ (រូបភាព៖ វេបសាយ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា)

រដ្ឋ​សភា​គ្រោង​បើក​កិច្ច​ប្រជុំ​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ដើម្បី​សម្រេច​លើ​សុពលភាព​នៃ​ក្រុម​តំណាង​រាស្ត្រ ៣៨​រូប ដែល​ត្រូវ​បាន​ផ្លាស់​ប្ដូរ។ នេះ​បើ​តាម​​គេហ​ទំព័រ​​រដ្ឋ​សភា​នៅ​ថ្ងៃ​នេះ។

គេហទំព័រ​​រដ្ឋ​សភា បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា បាន​ជួប​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​បាន​សម្រេច​លើ​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​រដ្ឋ​សភា​លើក​ទី១ នីតិកាល​ទី​៦​នេះ។

បើ​តាម​គេហទំព័រ​ដដែល​នេះ របៀប​វារៈ​ដែល​នឹង​ត្រូវ​យក​ទៅ​ជជែក និងសម្រេច​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​នោះ គឺ​ការ​សម្រេច​ទៅ​លើ​សុពលភាព​របស់​តំណាង​រាស្ត្រ ៣៨​រូប ដែល​ត្រូវ​បាន​ស្នើ​ដាក់​ជំនួស​តំណាង​រាស្ត្រ ដែល​បាន​លា​លែង​ទៅ​កាន​់តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ ឲ្យ​ទទួល​ស្គាល់​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ថ្មី ៣៨​រូប ដែល​នឹង​ត្រូវ​ចូល​កាន់​តំណែង​តំណាង​រាស្ត្រ ដែល​បាន​លា​លែង​ទៅ​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ