ព្រលានយន្តហោះថៃនឹងទទួលបានអ្នកដំណើរច្រើនជាងគេនៅក្នុងតំបន់

គម្រោងអភិវឌ្ឍព្រលានយន្តហោះថៃ (រូបភាព៖ វេបសាយបរទេស)

រដ្ឋាភិបាលថៃកំពុងតែពង្រឹងគុណភាពលើវិស័យពាក់ព័ន្ធផ្សេងៗដើម្បីជំរុញឲ្យមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រទេសនេះ ទទួលបានអ្នកធ្វើដំណើរច្រើនជាងគេនៅក្នុងតំបន់ទាំងមូល។​

នៅក្នុងបទម្ភាសន៍មួយជាមួយ Nikkei Asian Review កាលពីសប្តាហ៍មុន  រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ថៃលោក Arkhom Termpittayapaisith បញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសនេះ ពង្រឹងគុណភាពព្រលានយន្តហោះទ្វេដង។​

លោកថា រដ្ឋាភិបាលកំពុងរៀបចំអតីតព្រលាន យន្តយោធាU-Tapao នៅភាគអាគ្នេយ៍នៃទីក្រុងបាងកកឲ្យក្លាយជាព្រលានយន្តហោះស៊ីវិល ដែលមានលក្ខណៈទំនើបហើយនឹងអាចដឹកអ្នកដំណើរបាន៦០លាននាក់ក្នុង១ឆ្នាំ។​

បច្ចុប្បន្នព្រលានយន្តហោះនេះ ទទួលបានអ្នកដំណើរចំនួន៣០០ ០០០នាក់ក្នុង១ឆ្នាំ ដែលភាគច្រើនជាភ្ញៀវទេសចរពីចិននិងរុស្ស៊ី។​

ថៃនឹងបន្ថែមបច្ចេកវិទ្យាឲ្យកាន់តែទំនើបនៅព្រលានយន្តហោះ U-Tapao ដោយរដ្ឋាភិបាលនៃប្រទេសនេះមើលឃើញថា តំបន់នោះក៏មានសក្ដានុពល ខ្លាំងសម្រាប់ពង្រឹងសេដ្ឋកិច្ចដែរ។​

បច្ចុប្បន្ននៅក្នុងទីក្រុងបាងកកមានព្រលានយន្តហោះចំនួនពីរគឺ សុវណ្ណាភូមិ និង ដុនមឿង។ រដ្ឋាភិបាលថៃក៏ត្រៀមបង្កើតប្រលានយន្តហោះថ្មីមួយទៀតក្នុងទីក្រុងនេះ ត្រៀមឆ្លើយតបជាមួយតម្រូវការ។​

រដ្ឋាភិបាលថៃរំពឹងថា នៅឆ្នាំ២០៣០អ្នកធ្វើដំណើរតាមព្រលានយន្តហោះសុវណ្ណាភូមិ នឹងកើនដល់ចំនួន​៩០លាននាក់ ខណៈបច្ចុប្បន្នមានចំនួន៤៥លាននាក់។ ចំណែកនៅព្រលាន យន្តហោះដុនមឿង នឹងកើនដល់៤០លាននាក់ ខណៈបច្ចុប្បន្នមានអ្នកដំណើរ ចំនួន៣០លាននាក់។

តាមរយៈព្រលានយន្តហោះចំនួន៣នៅក្នុងនិងក្បែរបាងកកថៃសង្ឃឹមថា នឹងទទួលបានអ្នក ដំណើរដល់១៩០លាននាក់ក្នុង១ឆ្នាំក្នុងឆ្នាំ២០៣០។ ចំណែកព្រលានយន្តហោះចាងគី របស់សិង្ហបុរី សង្ឃឹមទទួលបានអ្នកដំណើរតែ១៥០នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០៣០។

ជាផ្នែកមួយនៃការពង្រឹងគុណភាពការដឹកញ្ជូនអ្នកដំណើរតាមផ្លូវអាកាស រដ្ឋាភិបាលរៀបចំផ្លូវដែកដែលមានល្បឿនលឿន២២០គីឡូម៉ែត្រក្នុង១ម៉ោងភ្ជាប់ទៅព្រលានយន្តហោះទាំងបីឲ្យជាប់គ្នា និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗមួយចំនួនទៀតនៅទូទាំងប្រទេស។

គម្រោងផ្លូវដែកសម្រាប់ភ្ជាប់ទៅកាន់ព្រលានយន្តហោះថៃ (រូបភាព៖ វេបសាយបរទេស)

គម្រោងកសាងផ្លូវដែកល្បឿនលឿនភ្ជាប់ទៅព្រលានយន្តហោះនេះ រដ្ឋាភិបាលថៃដាក់ដេញថ្លៃក្នុងខែវិច្ឆិកាចុងឆ្នាំនេះក្នុងទឹកប្រាក់៧ប៊ីលានដុល្លារ ហើយនឹងបញ្ចប់ការដេញថ្លៃនៅក្នុងខែកុម្ភះឆ្នាំ២០១៩។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ