តុ​លា​ការ​បំ​ភ្លឺ​ថា​ លោក​ កឹម​ សុ​ខា ​អាច​ប្រាស្រ័​យ​ទាក់​ទង​បុគ្គល​មួយ​ចំនួន​បាន​

លោក កឹម សុខា (រូបថត៖ FB)

សាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតមួយបំភ្លឺថា អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា អាច​ជួ​ប​​ប្រាស្រ័យ​ទាក់ទង ជា​មួយបុគ្គល​មួយចំ​នួនបាន ខណៈមេដឹកនាំរូបនេះ ត្រូវដាក់ឲ្យ​ស្ថិត​​ក្រោ​ម​កា​រត្រួ​តពិនិ​ត្យតាមផ្លូវតុលាការនៅក្នុងផ្ទះ។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ចបញ្ជូនចេញពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកឃុំខ្លួនក្នុងផ្ទះរបស់​​លោ​​​​​ក​​​ស្ថិត​នៅ​ក្នុង​ខណ្ឌ​​ទួលគោក រាជធានីភ្នំពេញវិញ កាលពីថ្ងៃទី៩ ខែកញ្ញា ដោយ​ត្រូវ​បាន​ហាម​ឃាត់​ជាមួយ​មិន​ឲ្យ​ទាក់​ទង​បុគ្គល​ជាច្រើន។

ប៉ុន្តែ សេចក្តីថ្លែងការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ សាលាដំបូងរាជធានានីភ្នំពេញ បានបំភ្លឺថា៖

ករណីជ​នត្រូ​វ​ចោ​ទ កឹម​ សុខា ជាកា​រដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយផ្អែ​កលើហេ​តុផល​​ផ្នែក​សន្តិ​សុ​ខ​សុ​​វ​ត្ថិភាពរបស់ជនត្រូវចោទ និងដើម្បីធានាថា ជនត្រូវចោទនឹងមិនរត់គេចខ្លួនពីនីតិវិធីតុលាការ

តុលាការបានបញ្ជាក់ថា ក្នុងន័យនេះ ជនត្រូវចោទមានសេរីភាព​គ្រប់គ្រាន់ក្នុង​ការចេញ​ពីផ្ទះរបស់ខ្លួន​ក្នុង​ព្រំ​​​​ប្រ​​ទល់ដែនដី ដែល​កំណត់​ដោយដីការបស់ចៅក្រមស៊ើបសួរ និងអាចប្រាស្រ័យ​ទាក់ទងជា​មួយបុគ្គល​នានា ​ដែល​មិន​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​បញ្ជី​នៃ​ការ​ហាមរបស់តុលាការបាន ឬ​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​ហាម​ឃាត់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

តុលាការ​បាន​ចេញ​សេចក្ដី​បំភ្លឺ​បែប​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​ជា​សាធារណៈ​ជុំ​វិញ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ។

​ខ្ញុំនិយាយបន្តិចដើម្បីឲ្យអ្នកទាំងឡាយភ្លឺភ្នែក ថ្ងៃមុនសម្តេចក្រឡាហោមបាននិយាយម្តងហើយ ប៉ុន្តែ​ថ្ងៃ​នេះ ខ្ញុំ​គ្រាន់​តែ​បញ្ចាក់ អត់ទាន់រួចទោសទាំងអស់ គ្រាន់តែដូរទីតាំងឃុំឃាំងតែបណ្តឹងទេ ក្រែ​ងវាងាប់ក្នុងគុក

​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

មេធាវីមួយរូប​ដែលការពារក្តីឲ្យលោក កឹម សុខា គឺលោក ផែង ហេង ប្រាប់ VODថា ការបំភ្លឺរបស់អយ្យ​ការនេះ​ ជា​សម្អាង​មួយ​សម្រាប់​កូនក្តី ក្នុងការប្រើប្រាស់សិទ្ធិ អំឡុងពេល​តុលាការដាក់ឲ្យអនុវត្តជាប់កាតព្វកិច្ចនេះ​​​។

ក្រោយពីសេចក្តីប្រកាសព័ត៌មានរបស់តំណាងអាយ្យការមក យើងឃើញថា កា​រកំណ​ត់និយម​នៃហ្នឹ​ងកា​ន់​តែ​ច្បាស់​ជាង​មុន។ អញ្ចឹង ការជួបការអីនេះ យើងអាចយកសេចក្តីប្រកាសនេះមកមើលបាន

មេធាវីមួយរូប​ដែលការពារក្តីឲ្យលោក កឹម សុខា គឺលោក ផែង ហេង

ទោះជាយ៉ាងណា ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា បែប​នេះ បាន​ទទួល​រង​ការ​ថ្កោល​ទោស​ពី​សហគមន៍​អឺរ៉ុប ដែល​កាល​សប្ដាហ៍​មុន​ បាន​ទាម​ទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ខណៈ​ព្រមាន​អំពី​វិធានការ​បន្ថែមទៀត​ប្រឆាំង​នឹង​កម្ពុជា ក្នុង​នោះ​មាន​ទាំង​ការ​រឹត​ត្បិត​ទិដ្ឋាការ​លើ​បុគ្គល​មាន​អំណាច​នៅ​កម្ពុជា និង​ការ​ពិចារណា​លើ​ការ​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា បង្ហាញការព្រួយបរម្ភថា កម្ពុ​ជាអាច​នឹងប្រ​ឈ​មខ្លាំ​ងផ្នែ​ក​សេដ្ឋកិច្ច និងវិបត្តិសង្គម បើរដ្ឋាភិបាលមិនបន្ទន់ឥរិយាបថ ឆ្លើយតបជាវិ​ជ្ជមា​នដល់យន្តការ​ជំ​រុ​​ញ​ឲ្យស្តា​​រ​ប្រ​​ជា​​ធិ​​ប​​​តេយ្យនោះ។

បញ្ហាសង្គមអាចប្រឈមកើតឡើងច្រើន ប្រសិនបើរដ្ឋាភិបាលជ្រើសរើសខាំស្មៅ ឬនៅ​ទ្រាំឲ្យ​មានការដាក់ទណ្ឌកម្ម ។ហើយត្រៀមរក្សា​អំណាចហ្នឹង ប​ញ្ហារឹតតែ​ប្រឈម ហើយ​ផុយស្រួយ​សម្រាប់​ស្ថេរភាពក​ម្ពុជា​​នៅក្នុ​ងតំបន់

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ នៅ​ក្រោម​អ្វី​ដែល​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​នៅ​ឯ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ