រដ្ឋាភិបាលអូស្ត្រាលីអរគុណកម្ពុជាដែលដោះលែងលោក Ricketson

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី marise payne

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី​ Marise Payne ថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ចំពោះការដោះលែង អ្នកផលិតភាពយន្តជនជាតិអូស្រ្តាលីលោក James Ricketson  ដែលរងការចោទថា ជាចារកម្ម។​

នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍នេះ លោកស្រី Marise Payne  ផ្ញើទៅរដ្ឋមន្ត្រីការបរទេស កម្ពុជាលោក ប្រាក់ សុខុន ដោយបញ្ជាក់ថា លោក អរគុណចំពោះការដោះលែង លោក James Ricketson ។​

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានសម្រេចផ្តន្ទាសទោសលោកJames Ricketson ដាក់ពន្ធនាគាររយៈ៦ឆ្នាំក្រោមបទចោទ ចារកម្មនិងប្រមូលផ្ដុំព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយកាការពារជាតិ។​ ប៉ុន្តែកាលពីថ្ងៃសុក្រម្សិលមិញ លោក សាយ ឈុំ ជាប្រមុខរដ្ឋស្តីបានចុះហេត្ថលេខាលើព្រះរាជ្យក្រឹត្យលើកលែងទោស។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ