អគ្គនាយក TNM TV Online ស្នើតុលាការទម្លាក់បទចោទលើបុគ្គលិកខ្លួន

និមិត្តសញ្ញាទូរទស្សន៍TNM TV Online

អគ្គនាយក TNM TV Online ស្នើសុំតុលាការខេត្តពោធិ៍សាត់ទម្លាក់បទចោទប្រកាន់លើបុគ្គលិករបស់ខ្លួន បន្ទាប់ពីត្រូវបានឃាត់ខ្លួនខណៈពួកគេចុះយកព័ត៌មានកាលពីដើមសប្តាហ៍នេះ និងក្រោយមកត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញប៉ុន្តែស្ថិតក្នុងការស៊ើបអង្កេត។

ប្រាប់ VOD នៅថ្ងៃនេះ អគ្គនាយក TNM TV Online លោក សែម បូរ៉ា ថ្លែងថា  លោកសូមច្រានចោលនូវការចោទប្រកាន់លើបុគ្គលិកលោកពីបទញុះញង់និងផ្សាយព័ត៌មានមិនពិត ​ ដោយថា ពួកគេបានចុះទៅយកព័ត៌មាននៅទីសាធារណៈនិងស្នើឲ្យតុលាការទម្លាក់បទចោទប្រកាន់នេះ។

ចំពោះខ្ញុំខ្ញុំសុំច្រានចោលអញ្ចឹងណា! ហើយ អ្វីៗដែលខ្ញុំទៅធានាកូនចៅ ព្រោះអីខ្ញុំជឿជាក់ថាគាត់អត់មានធ្វើអីខុសទេ គាត់ទៅថតកន្លែងសាធារណៈដែលពួកក្រុមហ៊ុនគាត់ឈូសឆាយដីពួកប្រជាពលរដ្ឋហ្នឹង! អញ្ចឹងណា!។ រហូតដល់ពេលនេះខ្ញុំមិនទាន់បានទាក់ទងខាងព្រះរាជអាជ្ញារនៅឡើយទេ ហើយខ្ញុំនឹងសួរបន្តទៅទៀតនៅថ្ងៃចន្ទនេះបាទ មិនដឹងថាគាត់ច្រានចោលឬក៏យ៉ាងម៉េច? ប៉ុន្តែខ្ញុំសំណូមពរថាឲ្យគាត់អាចដកពាក្យឬក៏ឲ្យលោកព្រះអាជ្ញារចា្រនចោលការចោទក៏ជាការល្អដែរ អញ្ចឹងណាបង!

អគ្គនាយក TNM TV Online លោក សែម បូរ៉ា

នាយក TNM TV Online រូបនេះក៏បានសំណូមពរទៅអាជ្ញាធរផងដែរថា សុំកុំឲ្យបិទសេរីភាពសារព័ត៌មានពេក ដោយថាបុគ្គលិកលោកគ្រាន់តែចុះទៅយកព័ត៌មាននៅទៅសាធារណៈហើយមិនគួរណាចាប់ឃាត់ខ្លួនដូច្នេះទេ។​

VOD នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់បំភ្លឺបន្ថែមបាននៅឡើយទេ។

បើតាម លោក សែម បូរ៉ា កាលពីថ្ងៃទី១៧កញ្ញា លោកបានបញ្ជូនសហការីពីររូបឲ្យទៅយកព័ត៌មាននៅគោលដៅដែលពលរដ្ឋបានរាយការណ៍ប្រាប់គឺក្នុងឃុំថ្មបាំង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពីរឿងក្រុមហ៊ុនទ្រីភាពឈូសឆាយដី និងក្រោយមកត្រូវបានអាជ្ញាធរឃាត់ខ្លួនបីយប់បីថ្ងៃ និងដោះលែងនៅថ្ងៃទី២០កញ្ញាបន្ទាប់ពីមានការធានាពីលោក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ