លោក ហ៊ុន សែន និងមន្ត្រីនឹងទៅគោរពវិញ្ញាណក្ខន្ធមេដឹកនាំវៀតណាម

ប្រធានាធិបតីវៀតណាមលោក Tran Dai Quang

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត  នឹងទៅប្រ​ទេ​ស​វៀតណាម នៅ​ថ្ងៃ​​ពុធស្អែកនេះ ដើម្បី​គោ​រពវិ​​ញ្ញា​ណក្ខន្ធ អតីតប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង ។

ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង អាយុ៦២ឆ្នាំ បានទទួលមរណភាព កាលពី​ថ្ងៃទី២​១ក​ញ្ញា​​ ដោយជំងឺ ។

សេចក្តីប្រកាសព័ត៌មានចុះឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបនាយ​ករដ្ឋ​មន្ត្រី លោក ស​ ខេង ឧបនាយករដ្ឋមន្ត្រីលោកស្រី ម៉ែន សំអន និងមន្ត្រីមួយចំនួនទៀត នឹង​ទៅ​គោរព​វិញ្ញា​ណ​​​ក្ខន្ធ អតីតប្រធា​នាធិ​​​បតីលោក ត្រាន់ ដាយក្វាង នៅប្រទេសវៀតណាម។

កាលពីថ្ងៃទី២១កញ្ញាកម្ពុជា បានផ្ញើលិខិតរំលែកទុក ដល់ប្រទេសវៀត​ណាមដែលបានបា​ត់បង់ថ្នាក់ដឹក​នាំ​កំពូ​​លនេះ។

សារលំលែកទុក្ខ របស់កម្ពុជា បានបង្ហាញការសោកស្តាយ និងបានចាត់ទុកថាមរណៈភាព របស់មេ​ដឹក​នាំ​វៀ​តណាមរូបនេះ ជាការបាត់បង់ដ៏ធំធេង នូវថ្នាក់ដឹកនាំ ដែលបានបូជាអស់កម្លាំងកាយចិត្ត ដើម្បី​លើ​ក​ក​ម្ព​ស់​​​សុ​ខមាលភាពរបស់ប្រជាជនវៀតណាម និងទំនាក់ទំនងជាភាតរៈរបស់កម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ