អូន ឧស្សាហ៍ ​ថា​​​​​​​តារា​​សិល្បៈមាន​ឥទ្ធិពល ចំពោះក្មេង​ៗ​ដាច់ស្រយាល

តារាសម្ដែងលោក អូន ឧស្សាហ៍ ​​ក្នុង​​ពិធីប្រគល់​​អំណោយ​​​​​រួមមាន តុ កៅអី ​និងសម្ភារសិក្សា ដល់សិស្ស និងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សា​​​​​​​តាម៉ៅ ស្ថិតនៅ​ភូមិ​តាម៉ៅ ឃុំ​ស្រក ស្រុក​​​​កំពង់សៀម ខេត្ត​កំពងចាម កាលពី​ថ្ងៃទី​​២៩ កញ្ញា

​​ក្នុង​​ពិធីប្រគល់​​អំណោយ​​​​​រួមមាន តុ កៅអី ​និងសម្ភារសិក្សា ដល់សិស្ស និងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សា​​​​​​​តាម៉ៅ ស្ថិតនៅ​ភូមិ​តាម៉ៅ ឃុំ​ស្រក ស្រុក​​​​កំពង់សៀម ខេត្ត​កំពងចាម កាលពី​ថ្ងៃទី​​២៩ កញ្ញា តារាសម្ដែងលោក អូន ឧស្សាហ៍​ ដែលរួមដំណើរជាមួយ​នឹង​​​​​ផលិតករ និងតារាៗរបស់​មហាហង្ស បានអះអាងថា ​​​​​​​​​​​តារាសិល្បៈ​ពិតជាមានឥទ្ធិពលខ្លាំង​ណាស់ ​​ក្នុងការ​​​​​​​​​​​​​​​បំផុស​អោយមានការ​យកចិត្តទុកដាក់​ភាគ​ចំពោះ​ក្មេងៗ នៅ​ក្នុងសហគមន៍​ក្រីក្រដាច់ស្រយាល​។

លោកថា​​​​​តារា​សិល្បៈកាន់តែច្រើន​បានចាប់អារម្មណ៍​បញ្ចេញ​សកម្មភាព​ក្នុង​​​​​​​គម្រោងសប្បុរសធម៌ ប៉ុន្តែមិនមានច្រើន​ទេ ដែល​​​ផ្ដោតការ​​ចុះជួយនៅក្នុងតំបន់​ដាច់ស្រយាល ដោយ​​​​​​​​​​សម្រុកតែធ្វើសកម្មភាព​ផ្ដល់ជំនួយ​​នៅក្នុងតំបន់ប្រជុំជន។

តារាសម្ដែងលោក អូន ឧស្សាហ៍ ​​ក្នុង​​ពិធីប្រគល់​​អំណោយ​​​​​រួមមាន តុ កៅអី ​និងសម្ភារសិក្សា ដល់សិស្ស និងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សា​​​​​​​តាម៉ៅ ស្ថិតនៅ​ភូមិ​តាម៉ៅ ឃុំ​ស្រក ស្រុក​​​​កំពង់សៀម ខេត្ត​កំពងចាម កាលពី​ថ្ងៃទី​​២៩ កញ្ញា

ក្នុងនាមជា​ផលិតករ​​​​​​មួយរូបប្រចាំ​ផលិតកម្មនៅ​​មហាហង្ស លោកថា​​បាន​​​គៀរគរ​តារា​ច្រើនណាស់ ​អោយចូលរួម​​​​​​​ចុះទៅកាន់សហគមន៍​ដោយផ្ទាល់ខ្លួនជាមួយខ្លួន ប៉ុន្តែ​មិនមាន​​​​​​តារាច្រើនទេ​​ចាប់អារម្មណ៍ចំណាយពេល ​​​ ក្រៅតែ​ពីផ្ដល់តែ​​​ថវិកា​បរិច្ចាគ​។ ​

លោកថាតារាសិល្បៈ គឺជាបុគ្គលដែលមានឥទ្ធិពល​​​ខ្លាំងបំផុត ​​​​​​​​សម្រាប់ក្មេងៗដែលមានកង្វះខាត​ក្នុងតំបន់ដាច់ស្រយាល ដោយសារតែ​​​វត្តមានទៅដល់​​​​​របស់​តារា​សិល្បៈ ហើយបានឃើញ​ដោយផ្ទាល់ពីជីវភាពរបស់ក្មេងៗ និងពលរដ្ឋ គឺមិនខុសពី​​ជួយ​ផ្សព្វ​ផ្សាយពីសហគមន៍​​​​​​​​​​ទាំងនោះ អោយ​ក្រុមសប្បុរជន​បានឃើញ បានដឹង ដែលជួយ​អោយពួកគេ​​ងាយទទួល​​អំណោយ​​លើកក្រោយៗបំពេញតម្រូវការ។

ជាក់ស្ដែងនៅក្នុងសហគមន៍​​​​ក្នុងខេត្ត​កំពង់ចាម ដែលលោក​​ទៅដល់ គឺក្មេងៗភាគច្រើន​​​ស្ទើរមិនមាន​កង​ជិះទៅសាលានោះផង កុំថាឡើងខ្វះដល់សម្ភារសិក្សា និង​​​​​​បញ្ហា​​កង្វះខាតជីវភាព។

លោកនិយាយថា​«​​បើ​តារាច្រើនឡើង ​​ចំណាយពេល​​​​​​ចុះមកដល់​​​​ផ្ទាល់ៗ ខ្ញុំថា​​ប្រសើរជាងពួក​​​គាត់ជួយ​ជាលុយឆ្ងាយណាស់ ​​​​ហើយខ្ញុំថាបើ​​តារា​មួយចំនួន​ងាក​ពីធ្វើសប្បុរសធម៌នៅ​តំបន់​​​​​ប្រជុំជន ​មក​​តំបន់​​​ដាច់ស្រយាល​​អ៊ីចឹង​​វិញ គឺ​​ពិតជា​ប្រសើរណាស់ ដោយសារ​ក្មេង​ៗដែលខ្វះខាតនៅក្នុងតំបន់សហគមន៍ ពួកគាត់សប្បាយចិត្តណាស់ ពេលឃើញសប្បុរសជន​​មកដល់ម្ដង!»។

លោកអះអាងថា បើសំដៅលើការងារ​មមាញឹក ​លោកថារូបលោក​​​រវល់​ចង់ជាងតារា​​​ល្បីៗ​ភាគច្រើននោះផង ដោយសារតែលោក ក្រៅពីជាតារាសម្ដែង ​និង​មានជំនួញ​ផ្ទាល់ខ្លួនប្រចាំគ្រួសារ​ ក៏​មាននាទី​ជា​អ្នកគ្រប់គ្រងទូទៅ​​ប្រចាំ​ផលិតកម្ម​​មហាហង្ស ដែលមាន​​​ការទទួលខុសត្រូវខ្ពស់លើការ​ផលិតភាពយន្ត និងគ្រប់គ្រង​តួ ដែល​លោកបញ្ជាក់ថា​សូម្បី​តែក្នុងពេល​​​​​​ធ្វើដំណើរ​តាម​​រថយន្ត និងអង្គុយ​​​​​ហូបអាហារ​​ជាដើម  ក៏តម្រូវអោយលោក​ត្រូវ​លើកទូរស័ព្ទ​​​​​​​ដោះស្រាយ​បញ្ហា​​​ជុំវិញ​​នោះដែរ។

ងាកទៅកាន់​​វេទិកាប្រគល់អំណោយនោះវិញ លោក អូន ឧស្សាហ៍ ​​​បញ្ជាក់ថា ​គឺថវិកា​ដែលបានពីកញ្ចប់​​របស់​ផលិត​កម្មមហាហង្ស ​ដោយមួយផ្នែក​ទៀត​បានពីការបរិច្ចាគ​​​​ពី​​ក្រុមការងារ​​ ពី​តារា​សិល្បៈ និងពី​​​​​​សប្បុរសជន។ ​​​​​

អំណោយដែលលោក បានរួមចំណែក​យកមកប្រគល់ជូននោះ រួមមាន​​​តុ កៅអី ​សម្ភារសិក្សា និងថវិកា សរុបជាទឹកប្រាក់ចំនួន​​​​​​ប្រមាណ៦ពាន់ដុល្លារ ដោយការ​​​​​​ ​ផ្ដល់ជំនួយជាទ្រង់ទ្រាយរបស់​ផលិតកម្មមហាហង្ស​នេះ គឺ​​​​ដោយសារតែខាងសហគមន៍​​​​បាន​ដាក់សំណើរសុំអោយ​​ម្ចាស់​ផលិតកម្ម​​​​​​​ជួយសល់សាលា ស្របគ្នាដែល​​ខាង​ផលិតកម្មក៏មានប្រាក់​​សប្បុរសធម៌បម្រុងទុក។

លោកថា​វត្តមានរបស់​តារា​សិល្បៈ ដែល​​​​​​​​​​ចេញធ្វើសកម្មភាព​សប្បុរសធម៌នៅតាម​​​សហគមន៍​ដាច់ស្រយាល គឺមិនខុសពីផ្ដល់​ពីភាពគំរូ​របស់ខ្លួន​ក្នុង​​ក្រសែភ្នែកមហាជននោះទេ ទើល​​ទទូចថា​​បើ​មានការ​ចូលរួមច្រើន​​​ស្រុះដៃគ្នា គឺជារឿង​​ល្អ​​​បំផុត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ