EU ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជានិងមីយ៉ាន់ម៉ា

លោកស្រី Cecilia Malmström សមាជិកគណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម (រូបភាព៖ Twitter EU Trade/ Screenshot)

គណៈកម្មការអឺរ៉ុបប្រកាសនៅថ្ងៃសុក្រនេះ ពីដំណើរការនីតិវិធីក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា និង មីយ៉ាន់ម៉ា ដោយលើកហេតុផលថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុបនៅថ្ងៃនេះបានលើកឡើងពីបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាថា រដ្ឋាភិបាលប្រទេសនេះប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ដែលប្រព្រឹត្តិទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ អឺរ៉ុបលើកឡើងថា មួយរយៈចុងក្រោយនេះ មានការធ្លាក់ចុះ ខ្លាំងការគោរពសិទ្ធិមនុស្ស និង សិទ្ធិការងារ។​  អឺរ៉ុប ក៏បានលើកឡើងថា ការបោះឆ្នោតកាល ពីខែកក្កដា មានការបំភិតបំភ័យផងដែរ។

សេចក្តីប្រកាសនេះ បញ្ជាក់ថា ប្រទេសទាំងពីរមិនបានប្រឹងប្រែងធ្វើឲ្យមានភាព ប្រសើរឡើងទេ បើទោះបីជាគណៈកម្មការស្វែងរកការពិតរបស់អឺរ៉ុបស្រាវជ្រាវហើយផ្តល់ អនុសាសន៍ឲ្យមានការកែប្រែក៏ដោយ។​

ទោះយ៉ាងណាអឺរ៉ុបបញ្ជាក់ថា នៅមិនទាន់ដល់ដំណាក់កាលដាច់ខាតនោះទេ គឺនៅតែបើក ផ្លូវក្នុងការចរចាជាមួយប្រទេសទាំងពីរនេះ។​

​បើពិនិត្យលើបរិបទអន្តរជាតិក៏មានប្រទេសមួយចំនួនត្រូវបានអឺរ៉ុប ព្យួរនិងដកប្រព័ន្ធអនុគ្រោះពន្ធនេះដែរដោយសារមិនគោរពលក្ខខណ្ឌ។ ប្រទេសដែលត្រូវអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធរួមមាន Azerbaijan និង Iran ចំណែកប្រទេសត្រូវបានព្យួររួមមាន Belarus និង Myanmar។​

អានបន្ថែម៖

អត្ថបទទាក់ទង៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ