លោក ហ៊ុន សែន ​ព្រមានមិនផ្ទេរប័ណ្ណកម្មសិទ្ធិឲ្យមន្ត្រីបក្សប្រឆាំងរកស៊ីទិញលក់ដី

លោក ហ៊ុន សែន ចុះជួបជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានា នៅរោងចក្រតំបន់លូ៥ ក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី ០២ សីហា ២០១៨ (រូបភាព៖ FN)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានថា នឹងមិនចេញប័ណ្ណផ្ទេរកម្មសិទ្ធិដីធ្លីឲ្យអតីតមន្ត្រី គណបក្សប្រឆាំងដែលកំពុងប្រកបរបរទិញលក់ដី ដោយលោកថា បើអ្នកទាំងនោះ បន្ត«ឈ្លើយ»។​

នៅក្នុងទិវាគ្រូបង្រៀនកាលពីថ្ងៃសុក្រម្សិលមិញលោកនាយករដ្ឋមន្ត្រីបានថ្លែង ប្រតិកម្មទៅនឹង អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងដឹកនាំធ្វើបាតុកម្មប្រឆាំងលោកពេលប្រជុំនៅអង្គការសហប្រជាជាតិ។​ លោកក៏ប្រតិកម្មចំពោះអ្នកនៅក្នុងប្រទេសដែលផ្សព្វផ្សាយថា លោកភ័យញ័រពេល ឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ។

លោក ហ៊ុន សែន បន្តថា លោកបានដឹងពីអតីតមន្ត្រីបក្សប្រឆាំងទាំងនោះកំពុងរកស៊ីទិញលក់ ដីនៅតាមបណ្តាខេត្តមួយចំនួន។​

លោកនាយករដ្ឋមន្ត្រី៖«ឥឡូវមួយចំនួនរកស៊ីទិញដីហើយ តែហ្អែងឈ្លើយកាត់ប្លង់អត់បាន ទៀតអញដឹង អញផ្តាច់ឆ្នាំងបាយហ្អែងទៀត ហ្អែងឈ្លើយ! ដីនៅកំពត ដីនៅកំពង់ស្ពឺ។ កំពត និងកែប គឺនៅជាប់ជាមួយគ្នា។ហ្អែងឈ្លើយកាត់ប្លង់អត់បាន។ អាខ្លះចង់លួចដីគេទៀត កុំភ្លេចថា គេធ្វើប៉ុណ្ណឹងគេមិនខ្វះព័ត៌មានហ្អែងរកស៊ីទេ។»

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានបញ្ជាក់ថា ការព្រមានមិនចេញប័ណ្ណផ្ទេរកម្មសិទ្ធិ ដីធ្លីឲ្យក្រុមដែលប្រឆាំងលោកនេះ ផ្អែកលើផ្លូវច្បាប់ណាមួយនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ