ប្រមុខរដ្ឋស្ដីទីតែងតាំងទីប្រឹក្សានិងជំនួយការ​ទីស្ដីការគណៈរដ្ឋមន្ដ្រីជាង៨០នាក់

ប្រមុខរដ្ឋស្ដីទីលោក​ សាយ ឈុំ កាលពីពេលកន្លងទៅ (រូបភាព៖ បណ្ដាញសង្គម)

ប្រមុខរដ្ឋស្ដីទីលោក​ សាយ ឈុំ បានចេញព្រះ​រាជ​ក្រឹត្យដោយបង្គាប់ឲ្យតែងតាំងទីប្រឹក្សានិង​ជំនួយការអម​​ទីស្ដីការគណៈរដ្ឋមន្ដ្រីចំនួន​ ៨៤ នាក់ តាមសំណើរបស់​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

ក្នុងព្រះរាជ​ក្រឹត្យចុះថ្ងៃ ៥ ខែតុលា ឆ្នាំ​២០១៨​  លោក សាយ ឈុំ បានបង្គាប់ឲ្យតែងតាំងនិងផ្ដល់ឋានៈដល់ទីប្រឹក្សានិងជំនួយការអមទីស្ដីការគណៈរដ្ឋមន្ដ្រីចំនួន៨៤ នាក់ ដែលមានឋានៈស្មើនឹងរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក។

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ប្រមុខរដ្ឋស្ដីទីលោក​ សាយ ឈុំ បានចេញព្រះរាជ​ក្រឹត្យដោយបង្គាប់ឲ្យតែងតាំងទីប្រឹក្សារដ្ឋាភិបាលចំនួន ២០៧នាក់ ដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ កាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏​បានតែងតាំង​មន្ត្រី​ដល់​ទៅ​ជិត ៣០០​នាក់ ជា​ទីប្រឹក្សា​ផ្ទាល់ ជា​ជំនួយ​ការ ជា​លេខា និង​សមាជិក​ក្នុងក្រុម​ពិធីការ​ក្នុង​​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋ​មន្ត្រីផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ