លោក ហ៊ុន សែន ​ប្រាប់អាស៊ានថា កម្មវិធីនយោបាយកម្ពុជាត្រូវតាមបំណងម្ចាស់ឆ្នោត

លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន( រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ចបានអំពាវនាវឲ្យពលរដ្ឋពិនិត្យ ឲ្យបានច្បាស់លាស់មុនទិញប្រើប្រាស់ព្រោះលោកថា មានជនខិលខូចជាច្រើនលួចផលិត ទំនិញក្លែងក្លាយហើយដាក់លក់លើទីផ្សារ។​

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មវិធីនយោបាយនេះជាគ្រឹះក្នុងការដឹកនាំកម្ពុជាឲ្យរីក ចម្រើនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០១៣០។ នេះបើតាមសេចក្តី ប្រកាសរបស់ក្រសួងការបរទេសកម្ពុជាស្តីពីលទ្ធផលនៃការប្រជុំថ្នាក់ដឹកនាំអាស៊ាននៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី១១ខែតុលា។​

លោកហ៊ុន សែន៖« រាជរដ្ឋាភិបាលកម្ពុជាផ្តោតអាទិភាពខ្ពស់របស់ខ្លួនទៅលើ១ ការកែ ទម្រង់ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្ន ២ ការជំរុញការអភិវឌ្ឍឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍ដោយចីរភាព និង ៣ ការកែលំអថែមទៀតបរិយាកាសធុរកិច្ច។»

ទោះយ៉ាងណាបច្ចុប្បន្ននេះកម្ពុជា កំពុងតែប្រឈមមុខទណ្ឌកម្មផ្សេងៗពីសហភាពអឺរ៉ុប និង អាមេរិក ដោយប្រទេសទាំងនោះចាត់ទុកថា កម្ពុជាមានការរំលោភសិទ្ធិមនុស្សនិង សិទ្ធិការ ងារធ្ងន់ធ្ងរ។ ចំណែកថ្នាក់ដឹកនាំកម្ពុជាចាត់ទុកដំណើរការវិធានការនានារបស់អឺរ៉ុប និង អាមេរិកថា ជាសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃ និងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ