លោក អាឡិច នឹងប្តឹងទៅសិង្ហបុរីសប្តាហ៍ក្រោយលើភាពមិនប្រក្រតីនាំមាសចូលកម្ពុជា៣៧០តោន

លោក អាឡិច រកឃើញក្នុងរបាយការណ៍ស្ថិតិរដ្ឋាភិបាលសិង្ហបូរីថាកម្ពុជាបានទិញពីប្រទេសនេះក្នុងតម្លៃទឹកប្រាក់ប្រមាណជា ១៥០០០លានដុល្លារ ខណៈពេលដែលតួលេខនេះមិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ស្ថិតិរដ្ឋាភិបាលកម្ពុជាទេ (រូបភាព៖ ហ្វេសប៊ុក Mother Nature Cambodia / Screenshot)

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ដែល​ត្រូវ​ហាម​មិន​ឲ្យ​ចូល​កម្ពុជា​ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន កំពុងត្រៀមឯកសារដាក់ប្តឹងទៅ​អាជ្ញាធរ​សឹង្ហបុរីពាក់ព័ន្ធនឹងរឿងកម្ពុជាទិញមាស៣៧០តោន ដោយសង្ស័យ​ថា ​ពាក់​ព័ន្ធ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ បន្ទាប់ពីដាក់ឱសានវាទឲ្យភាគីកម្ពុជាធ្វើការបកស្រាយកាលពីជិតពីរសប្តាហ៍កន្លងទៅ។

ថ្លែងប្រាប់ VOD តាមទូរសព្ទពីប្រទេសអេស្បាញនៅរសៀលនេះ ​ លោក អាឡិច បានឲ្យដឹងថា នៅថ្ងៃអង្គារសប្តាយក្រោយនេះ លោកនឹងផ្ញើពាក្យបណ្តឹងតាមអ៊ីម៉ែលទៅកាន់ស្ថាប័នរដ្ឋាភិបាលនិងរដ្ឋាសភាសឹង្ហបុរីឲ្យមានការបកស្រាយបញ្ជាក់អំពីរឿងកម្ពុជាទិញមានពីសិង្ហបុរី។

តាមរយៈវីដេអូដែលបង្ហោះលើ Facebook កាលពីថ្ងៃទី២ខែតុលា អង្គការ​ចលនា​មាតា​ធម្មជាតិ​បានអះអាងថា ខ្លួន​រក​ឃើញ​​កម្ពុជា​ទិញ​មាស​ពី​ប្រទេស​សឹង្ហបុរី​ ចំនួន ៣៧០តោនដែលមានតម្លៃទឹកប្រាក់ប្រមាណជា ១៥០០០លានដុល្លា​រក្នុងរយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​ ខណៈ​ដែល​ទិន្នន័យ​គយ​​កម្ពុជា​ពុំ​បាន​បង្ហាញ​ច្បាស់លាស់​ពី​ការ​ទិញ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ដាក់​ការ​សង្ស័យ​ថា​កម្ពុជា​កំពុង​ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ