​លាភ រដ្ឋា ​រំពឹង​កើនទីផ្សារ ក្រោយកាន់ពាន

ការប្រកួត​ជើងឯក​នៅប៉ុស្ដិ៍លេខ​​៥ កាលពីថ្ងៃទី​​១៣ ​​​តុលា កីឡាករ លាភ រដ្ឋា បានក្លាយជាម្ចាស់ជើង​​​ឯក​ក្នុងការប្រកួតជ្រើសរើសជើងឯក​ក្នុងប្រភេទទម្ងន់​​​៦០គីឡូក្រាម​​​​

ការប្រកួត​ជើងឯក​នៅប៉ុស្ដិ៍លេខ​​៥ កាលពីថ្ងៃទី​​១៣ ​​​តុលា កីឡាករ លាភ រដ្ឋា បានក្លាយជាម្ចាស់ជើង​​​ឯក​ក្នុងការប្រកួតជ្រើសរើសជើងឯក​ក្នុងប្រភេទទម្ងន់​​​៦០គីឡូក្រាម​​​​ដូចការចង់បាន ​បើទោះជា​ជ័យជម្នះរបស់លោកបានកើតឡើងមាន​គឺដោយសារតែភាគី​​ម្ខាង​ទៀត​​ភ្លាត់ស្នៀត ព្រោះតែ​សម្រុក​វាយខ្លាំង ហើយ​ភ្លេច​ការពារខ្លួន។

លោកបានបង្ហាញអោយឃើញពីក្ដីស្រម៉ៃ ដែលលោកបញ្ជាក់ថា​​​​គឺជាអ្វីដែលលោកចង់បាន​​​តាំងពីឡើងរេញដំបូងៗ និងបានតម្លៃខ្លួនទាប។

ការប្រកួត​ជើងឯក​នៅប៉ុស្ដិ៍លេខ​​៥ កាលពីថ្ងៃទី​​១៣ ​​​តុលា កីឡាករ លាភ រដ្ឋា បានក្លាយជាម្ចាស់ជើង​​​ឯក​ក្នុងការប្រកួតជ្រើសរើសជើងឯក​ក្នុងប្រភេទទម្ងន់​​​៦០គីឡូក្រាម​​​​

​​កីឡាករ លាភ រដ្ឋា និយាយថា ការប្រដាល់​​កន្លងមក​​លោកបានត្រឹមតែតម្លៃខ្លួន​ត្រឹមតែ​​​​​​​​ដូច​​កីឡាករ​​​​​​​​​ក្នុងស្រុក​​​ជើងថ្មីមួយចំនួនប៉ុណ្ណោះ ​​បើទោះជា​លោក​​​ឡើងរេញ​​​ជាច្រើនប្រកួត​មកហើយ ដោយមានទាំង​លទ្ធផលល្អច្រើនជាងលទ្ធផល​​​​បរាជ័យ។

លោកថា​ការប្រកួត​​មួយលើកៗ បើ​​ទូទាត់​លាត់សើយ​ បូករួម​ជូន​អ្នក​​​​​​អោយទឹក​​រួចរាល់ ​គឺសល់តែ​​រង្វង់​​២០ម៉ឺនជាងប៉ុណ្ណោះ ​​ដែល​តម្លៃ​ទទួលបាននេះ មិន​​ស្មើនឹងការលះបង់​​ដែលលោកខំធ្វើដំណើរតាំងពីខេត្ត​បន្ទាយមានជ័យ​មកប្រកួត​ផ្លូវ​ឆ្ងាយនោះផង។

លោកថាជីវិត​​​​ជាកីឡាករ បានត្រឹមល្អមើល​​​ពេលនៅលើរេញប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយការបប្រកួត គឺរូបលោកគ្រាន់តែ​ជា​​កម្មករស៊ីឈ្នួល​​រក​ប្រាក់ ​ដូចជាការលីសែង​​​ដើម្បី​ដូរប្រាក់​ប៉ុណ្ណោះ។

លោក​ថាខ្លួន​ស្រឡាញ់ការប្រដាល់ គឺដោយសារតែ​​​ចង់ល្បីឈ្មោះ និងសំខាន់គឺ​​បាន​​​រកប្រាក់ ដែលលោកយល់ថា​ទោះជាត្រូវគេ​វាយ​​​បែកមុខបែកមាត់ក៏ធូរជាង​ទៅធ្វើការ​​​​​​នៅថៃ និង​​​​​ស៊ីឈ្នួលគេនាពេលកន្លងមក។

លោកថា​​ខ្លួន​​​​​​​​​ត្រូវធ្វើដំណើរពីខេត្ត​បន្ទាយមានជ័យ​​គ្រប់លើក​​​​អោយតែមានការប្រកួត ​លើកលែង​​​​​​​មានការ​​ផ្គូរផ្គង​អោយប្រកួត​​​​​​ជាប់អាទិត្យ​គ្នាទើបលោក​​​​ស្នាក់នៅ​ភ្នំពេញ ដោយសុំផ្ទះ​បង​ប្អូន ឬ មិត្ត​ភ័ក្រ្ត​ស្នាក់អាស្រ័យ គឺដោយសារតែចង់ល្បីនៅក្នុងពិភពប្រដាល់ និង​ចង់​រកលុយ​ពីការងារនេះ​អោយបាន​​កាន់តែច្រើននោះឯង។​

លាភ រដ្ឋា បានបង្ហាញអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ដែល​ទទួលបានចំណាត់ថ្នាក់លេខ​​​១​​​​​​​​​ក្នុងការប្រកួតជ្រើសរើសជើងឯក​​​កាលពី​ថ្ងៃសៅរ៍នោះ ដោយបានទាំង​ទឹកប្រាក់​​៤​ពាន់ដុល្លារ​ផង ថាជាអ្វីដែលលោក​​សប្បាយចិត្ត​ខ្លាំង។

លោកថាការពិត​ការបរាជ័យកន្លងមក​ក្នុង​ព្រឹត្តិការណ៍​​ជ្រើសជើងឯងនៅប៉ុស្ដិ៍លេខ​៥ សមតែលោក​ដកខ្លួនមិនប្រកួតរដូវ​កាលនេះទេ ប៉ុន្តែ​មកពីមិនអស់សង្ឃឹម និងចង់​រកលុយអោយបានច្រើនក្រោយពេលល្បីឈ្មោះ ទើបចេះតែ​​​​​រុញអោយលោក​​​​​​ពុះពារចូលប្រកួត។

យ៉ាងណាមិញ លោកថា​បើ​​​​​ខ្លួនមិន​​​​បានចូលប្រកួត​ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកដែលទើបនឹងបញ្ចប់នេះទេ ក៏ប្រហែលមិនបានទឹកប្រាក់​​៤ពាន់ដុល្លារ និង​​​​​​បានក្លាយជា​ជើងឯកនោះដែរ ខណៈដែលលោករំពឹងថា​ក្រោយពេល​​​​កាន់ពាននឹង​​ទទួលបាន​ឱកាស​​ឡើងរេញ​បានញឹក និងបានឡើងប្រកួតលើរេញ​ជាមួយកីឡាករ​បរទេសផង ដើម្បីទទួលបានទឹកប្រាក់​​​​​​តម្លៃខ្លួនខ្ពស់ ដែលមួយប្រកួត​គឺអាច​បានដល់​​រង្វង់ជាង​៣០០ដុល្លារនោះ។

លោកថា​អ្វីដែលលោកចង់បាន​ពីការ​​លើកពាននេះ គឺបានឡើងរេញអោយញឹក ទទួលបានលុយអោយច្រើន ​​​​ដើម្បី​កុំអោយលោកពិបាក​​​​​​​​ដដើរស៊ីឈ្នូលគេបន្ថែម ​ហើយពិបាកខ្លួន៕

ការប្រកួត​ជើងឯក​នៅប៉ុស្ដិ៍លេខ​​៥ កាលពីថ្ងៃទី​​១៣ ​​​តុលា កីឡាករ លាភ រដ្ឋា បានក្លាយជាម្ចាស់ជើង​​​ឯក​ក្នុងការប្រកួតជ្រើសរើសជើងឯក​ក្នុងប្រភេទទម្ងន់​​​៦០គីឡូក្រាម​​​​
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ