ប្រ​មុខ​រដ្ឋ​ស្តីទី​បង្គាប់​ឲ្យ​ន​គរ​បាល​ថ្នាក់​ឧត្តម​សេនីយ៍​២២​នាក់​ចូល​និវត្តន៍​

លោក សាយ ឈុំ ចូលរួមកិច្ចប្រជុំរដ្ឋសភា អាណត្តិទី ៦ នាព្រឹកថ្ងៃទី ៥ កញ្ញា ២០១៨ ។ រូបថត៖ ជន ចាន់រ៉ែន

មន្ត្រី​នគរបាល​ជាន់​ខ្ពស់ ២២​រូប ត្រូវ​បានដាក់​ឲ្យ​ចូល​និវត្តន៍​ទៅ​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​មក​នេះ ក្នុង​នោះ​មាន​ទាំង​ស្នងការ​នគរបាល​ខេត្ត ៣​រូប​ផង​ដែរ។

ក្នុង​ព្រះ​រាជ​ក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ បាន​សម្រេច​​ដាក់​មន្ត្រី​នគរបាល ២២​រូប ដែល​មាន​ឋានន្តរ​ស័ក្តិ​ចាប់​ពី​ឧត្ដមសេនីយ៍​ត្រី​រហូត​ដល់​ឧត្ដមសេនីយ៍ឯក ឲ្យ​ចូល​និវត្តន៍។

មន្ត្រី​នគរបាល​ទាំង​នោះ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ទៅ​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ក្នុង​ចំណោម​មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ទាំង​នោះ ក៏​មាន​ដែរ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន លោក ជា ចាន់ឌិន ស្នងការ​នគរបាល​ខេត្ត​​ព្រៃវែង លោក ស្រេង ជា និង​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ឡុច សុវណ្ណារ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ