រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញអ្នកប្រើប្រាស់ទិញផលិតផលខ្មែរ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ(កណ្តាល) ពិនិត្យទំនិញក្នុងពិធីតាំងពិពណ៌នៅកោះពេជ្រកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨​(រូបដោយ ហួត វុទ្ធិ)

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញប្រជាពលរដ្ឋខ្មែរទិញផលិតផលក្នុងស្រុកយកទៅប្រើប្រាស់ ដោយថាដើម្បីកាត់បន្ថយទំនិញនាំចូលពីបរទេសក្នុងបរិបទទីផ្សារសេរី។

ថ្លែងក្នុងពិធីសម្ពោធពិព័រណ៌ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញទំនិញជាផលិតផលខ្មែរដំណាក់កាលទី៣ នៅភ្នំពេញនារសៀលម្សិលមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការចូលរួមជាផ្លូវការណ៍របស់កម្ពុជាក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាមិនអាចទប់ស្កាត់ការហូរចូលទំនិញពីបរទេសបានទេ ដោយលោកអំពាវនាវឲ្យពលរដ្ឋខ្មែរទិញទំនិញខ្មែរដើម្បីគាំទ្រអ្នកផលិតក្នុងស្រុក។

លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា «បងប្អូនផលិតករនិងសហគ្រិនខ្លួនឯងចាំបាច់ត្រូវចេះអភិវឌ្ឍន៍និងពង្រឹងគុណភាពដោយគំនិតច្នៃប្រឌិតខ្ពស់ដើម្បីប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ហើយបងប្អូនប្រជាពលរដ្ឋត្រូវចេះគាំទ្រផលិតផលជាតិតាមរយៈការបំផុសចលនាទិញឲ្យបានច្រើនដើម្បីទ្រទ្រង់សង្វាក់ផលិតកម្មក្នុងស្រុកឲ្យបានរឹងមាំ»

លោករដ្ឋមន្ត្រីឲ្យដឹងបន្ថែមទៀតថា ក្នុងរយៈពេលជាងពីរឆ្នាំន្លងទៅនេះក្រសួងពាណិជ្ជកម្មបានរៀបចំព្រឹត្តិការណ៍យុទ្ធនាការទិញទំនិញផលិតផលខ្មែរពីរដងរួចហើយកាលពីឆ្នាំ២០១៦និងឆ្នាំ២១០៧។

យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទីបីឆ្នាំ២០១៨នេះ ក្រសួងកំណត់យករាជធានីខេត្តចំនួន៦ធ្វើកន្លែងពិព័រណ៌ពាណិជ្ជកម្មមានខេត្តកណ្តាល កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រៃវែង ភ្នំពេញ និងកោះកុង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ