រដ្ឋសភា​ក​ម្ពុ​ជា​​ច្រាន​​ចោល​​សេចក្តីសម្រេច​របស់​សហភាពអន្តរសភា (IPU)

លោកស្រី ឃួន សុដារី ថ្លែងក្នុងមហាសន្និបាតលើកទី១៣៩ នៃសហភាពអន្តរសភា ដែលហៅកាត់ថា IPU ដែលប្រព្រឹត្តធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ (រូបភាព៖ ហ្វេសប៊ុក National Assembly Of Cambodia)

រដ្ឋ​សភាកម្ពុជា បានច្រានចោលការទាមទាររបស់ស​​ហភាពអន្តរ​សភា(IPU)ដែលជំរុញឲ្យគ​ណបក្សស​ង្គ្រោះ ជាតិបានចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ​ដោយគ្មានការគំរាមកំហែងផ្នែក​នយោបាយ ហើយ​​ទម្លាក់បទ​ចោទ​ទាំងអ​ស់លើរូប​លោក កឹម សុខាផងដែរ​ ។

សភាកម្ពុជានៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការមួយលើកឡើងថា ឈ្មោះ​អតីតតំណាង​រាស្រ្តគណបក្សប្រឆាំង​ដែល​ត្រូវបាន​លើកឡើងដោយគណៈកម្ម​ធិការសិទ្ធិមនុស្ស​សហភាព​អន្តរសភា មិន​មែនជាសមាជិក​សភាទៀតឡើយ ហើយ​សភាកម្ពុជាបដិសេធទាំងស្រុង​នៅសេចក្តី​សម្រេច​របស់​ស​​ហភាពអន្តរ​សភា(IPU)។

សេចក្តីថ្លែងការនោះសរសេថា៖ «គណៈកម្ម​ធិការ(សិទ្ធិមនុស្ស​សហភាព​អន្តរសភា) បាន​លាបពណ៌ប្រទេសកម្ពុជា​ឲ្យខ្មៅងងឹត តាមរយៈការចេញសេចក្តីសម្រេចដែល​មាន​លក្ខណៈលំអៀង ដោយធ្វើការព្រងើយកន្តើយ​ចំពោះសេចក្តីត្រូវការពិតប្រាកដជាមូលដ្ឋាន និងផ្លូវ​ដ៏គ្រោះ​ថ្នាក់​ក្នុង​ដំណើរការ​ឆ្ពោះ​ទៅរក​ការសម្រេច​បានសន្តិភាព​ ស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជា​ដែល​ទទួលបាន​ដោយការពុះពារយ៉ាងលំបាក។»

ទោះ​ជាយ៉ាងណា អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង អះអាងថារដ្ឋសភាកម្ពុជា នឹងបន្តពិភាក្សាសំណើ​របស់ ​IPU​ នេះ​បន្ត​ទៀត។

លោកថា៖«គណៈប្រតិភូគាត់ធ្វើការជំទាស់រួចហើយ។ ប៉ុន្តែខាងសភាចាំមើលគណៈប្រតិភូមកវិញថា គួរធ្វើយ៉ា​ង​ម៉េច​ទៀ​ត​»

​សហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេស កាលពីម្សិលមិញ បានជំរុញដល់អាជ្ញាធរកម្ពុជា​ឲ្យដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាពពេញលេញវិញ ដោយថា ការចាប់ខ្លួនអតីតមេដឹកនាំគណ​បក្ស​ប្រឆាំងរូបនេះមិនមានភស្តុតាងគ្រប់គ្រាន់ទេ។

សេចក្តីសម្រេចនេះ ក៏បានបានទាមទារផងដែរឲ្យអាជ្ញាធរកម្ពុជាបង្ហាញភស្តុតាងចំពោះការចាប់ឃុំខ្លួនលោក កឹម សុខា និង​ការ​​រំលា​យ​គណប​ក្ស​ស​ង្គ្រោះ​ជាតិ កាលពីចុងឆ្នាំ២០១៧។

IPU ចាត់ទុកថា ការចាប់ឃុំខ្លួនលោក កឹម សុខា មិនមានភស្តុតាងត្រឹមត្រូវទេ ហើយជំរុញឲ្យដោះលែងលោក កឹម សុខា និងអនុ​ញ្ញាត​​ឲ្យគ​ណ​បក្សសង្គ្រោះជាតិ អាចដំណើរការឡើងវិញ។

សេចក្តីសម្រេច៖«ជាថ្មីម្តងទៀតយើងជំរុញឲ្យអាជ្ញាធរកម្ពុជាទាំងអស់ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងទម្លា​ក់រាល់​ការចោទប្រកាន់ទាំងអស់ ហើយអនុញ្ញាត ឲ្យលោកបំពេញតួនាទីជាប្រធានគណ​បក្សប្រឆាំងវិញ​ដោយគ្មា​នការពន្យារពេលនិ​ងរឹ​តប​ន្តឹង និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។​»

​អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ា​លីន និយាយថា ការទាមទាររបស់(IPU)ដែលចង់ឲ្យដោះលែងលោក កឹម សុខា និង​ចង់​ឲ្យអតីតគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញជាដើមនោះ លោកថាមិនអាចទៅ​រួចទេ​បើ​ពិនិត្យ​ពីទិដ្ឋភាពច្បាប់។

លោកថា៖«បើសិនជាIPU ចង់ជួយមិនគួរណាដាក់សម្ពាធមកលើរដ្ឋាភិបាល ឲ្យរំលោភបំពានទៅលើអំណាចតុលាការអញ្ចឹងទេ គួរតែ​ចូ​លរួមនីតិវិធីរបស់តុលាការ។ធ្វើម៉េចប្រមូលភស្តុតាង ទឡ្ហីករណ៍ណាថ្មីរឹង​មាំមូលដ្ឋានផ្លូវ​ច្បាប់រឹងមាំដើ​ម្បីធ្វើការ​ការពារក្តី​ហើយការពារខ្លួនឲ្យរួចផុតពីបទចោទ អាហ្នឹង​ជាការល្អជាង»

សហរដ្ឋអាមេរិក ធ្លាប់ជំរុញឲ្យដោះលែង លោក កឹម សុខា និងបានប្រកាសកាលពីខែសីហាថា ខ្លួននឹងពង្រីកវិ​ធានការ រួម​ទាំងដា​ក់​​ទ​ណ្ឌកម្មទិដ្ឋាការដល់មន្ត្រីសំខាន់ៗ របស់កម្ពុជាមួយចំនួន​បន្ថែមទៀត​បើមិនស្តារ​ប្រជាធិបតេយ្យ​។ ចំ​ណែ​កសហភាពអឺរ៉ុបបានជូនដំណឹងរួចហើយ ពីវិធានការ​ដ​កប្រព័ន្ធ​អនុគ្រោះពន្ធពីកម្ពុជាវិញ  ដែ​លប្រព័ន្ធនេះ កម្ពុជាចំណេញ​ប្រាក់ជិត៧០០លា​​ន​ដុ​ល្លា​រ ក្នុង១ឆ្នាំៗពីការនាំផលិតផលទៅលក់នៅទីផ្សាអឺរ៉ុបដោយរួចពន្ធ ដោយទុក​ពេ​​​​​​ល​ឲ្យ១២ខែ សម្រាប់​ឲ្យរ​​ដ្ឋាភិបាល ពិចារណាស្តាស្ថានការណ៍នយោបាយឡើងវិញ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ