នាយករដ្ឋមន្ត្រី​ចំណាយ​លុយ​ជិត​២​រយ​លាន​រៀល ចែក​ឱ្យ​កម្មករ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះជួបកម្មករ-កម្មការិនី ប្រមាណចំនួន ៣,៧០០នាក់​ នៅក្នុងរោងចក្រយីដា ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងឱកាសអបអរសាទរ«ទិវាពលកម្មអន្តរជាតិ១ឧសភា» លើកទី១៣៣ ឆ្នាំ២០១៩។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណាយលុយជាង ១៨៥លានរៀល ​ឬប្រហែល ៤៦ ២៥០ ដុល្លារ ឲ្យទៅកម្មករនៅរោងចក្រមួយ ក្នុងទិវាពលកម្មអន្តរជាតិ១ឧសភានេះ ។

តាមហ្វេសប៊ុកនាយករដ្ឋមន្ត្រី រោងចក្រ«យីដា» ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានរៀបចំពិសាអាហារជុំគ្នា និងរាំលេងកំសាន្ត នៅថ្ងៃពុធនេះ ហើយថា កម្មវិធីនេះមានកម្មករប្រមាណ ៣៧០០នាក់ចូលរួម។

លោកនាយករដ្ឋមន្ត្រី ថ្លែងក្នុងកម្មវិធីនេះថា៖ «ពូបាននាំមកជំនួយសម្រាប់ក្មួយៗថ្ងៃនេះ ជូនក្មួយៗទំាង ៣៧០០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល»។

បើតាមនាយករដ្ឋមន្ត្រី​ រោងចក្រ ១ ២៨៧ផ្សេងទៀត បានរៀបចំកម្មវិធីដូចគ្នានេះនៅទូទាំងប្រទេស ហើយថា មានកម្មករប្រមាណ៧៩ម៉ឺននាក់ចូលរួម។ លោកបញ្ជាក់ថា ចំនួននេះកើនជាងឆ្នាំមុន ២៦ម៉ឺននាក់ បើទោះបីឆ្នាំនេះ កម្មករខ្លះចេញទៅហែក្បួនដាក់ញត្តិក៏ដោយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ