មន្ត្រី​ថា អគ្គិភ័យ​ឆេះ​ផ្សារ​អូរអំបិល​ខូច​ខាត​គិត​ជា​ទឹក​ប្រាក់​ជាង ៣០​ម៉ឺន​ដុល្លារ

អណ្ដាត​ភ្លើង​ឆាប​ឆេះ​ផ្សារ​អូរអំបិល កាល​ពី​ព្រឹក​ម៉ោង ៤​ទៀប​ភ្លឺ ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៩។ រូបថត៖ ពលរដ្ឋ

អាជ្ញាធរ​ក្រុង​សិរីសោភ័ន បាន​ឲ្យ​ដឹង​ថា ទំហំ​នៃ​ការ​ខូច​ខាត​មាន​តម្លៃ​ដល់​ទៅ​ជាង ៣០​ម៉ឺន​ដុល្លារ ក្រោយ​ពី​ផ្សារ​មួយ​ស្ថិត​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​ភ្លើង​ឆាប​ឆេះ​ស្ទើ​តែ​ទាំង​ស្រុង​កាល​ពី​ទៀប​ភ្លឺ​នា​ថ្ងៃ​នេះ។

អភិបាល​ក្រុង​សិរីសោភ័ណ លោក ហុល រ៉ៃយ៉ា តូប​ចំនួន ៦៧​របស់​អាជីវករ​នៅ​ផ្សារ​អូរអំបិល ដែល​ស្ថិត​ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវ​ភ្លើង​ឆាប​ឆេះ​​នៅ​ម៉ោង​ប្រហែល ៤​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

អភិបាល​ក្រុង​រូប​នេះ បានអះ​អាង​ថា អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី ហើយ​ថា សមត្ថកិច្ច​បាន​ពន្លត់​ភ្លើង​រួច​ហើយ ក្រោយ​ពី​រថយន្ត​ពន្លត់​អគ្គភ័យ ៨​គ្រឿង​ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​អគ្គិភ័យ​នេះ។

លោកបន្ដថា៖ «ផ្ទុះសេខ្សែភ្លើង ហើយឆេះអស់៦៧តូប ប្រើប្រាស់ឡានទឹក ៨គ្រឿង។ កំពុងសុំគោលការណ៍ឯកឧត្តមអភិបាលបន្ថែម ប៉ុន្ដែ ក្នុងអំឡុងពេលនេះ កំពុងតែសម្អាតសិ»

បើតាមអភិបាលក្រុងសិរីសោភ័ណរូបនេះ អគ្គិភ័យបានបង្កការខូចខាតជាទឹកប្រាក់ទំហំជាង ៣០ម៉ឺនដុល្លារអាមេរិក ហើយថា អាជ្ញាធរកំពុងដោះស្រាយជួយសម្របសម្រួលដល់ក្រុមអាជីរករ ដែលតូបរបស់ពួកគេ ត្រូវបានភ្លើងឆេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ