មន្ត្រីហាត់សមសម្រាប់ថ្ងៃច្រត់ព្រះនង្គ័លនៅខេត្តតាកែវ

ការសាកល្បងភ្ជួររាស់លើកទី២ សម្រាប់ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅខេត្តតាកែវ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយក្រសួងព័ត៌មាន

មន្ត្រីពាក់ព័ន្ធតាមផ្នែកបានហាត់សាកល្បងដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីច្រត់ព្រះនង្គ័លដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែឧសភា នៅក្នុងខេត្តតាកែវ។​

នៅក្នុងគេហទំព័រក្រសួងព័ត៌មាន បានបង្ហាញរូបភាព រោងពិធីធំៗជាច្រើនរៀបចំរួចរាល់ ហើយមានទាំងចងបដាផ្សេងៗ មានទង់ជាតិ ទង់និមិត្តសញ្ញាព្រះបរមរាជវាំង ជាដើម។​

ក្រសួងក៏បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែឧសភា មន្ត្រីតាមផ្នែកបានរៀបចំសាកល្បងភ្ជួររាស់ជាលើកទី២។

តាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនៅទីព្រះស្រែ (កីឡដ្ឋានគិរីវង់សុខសែនជ័យ) នៅក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ពិធីនេះប្រារព្ធក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ