លោតឌីស្យុងទ័រដាច់ភ្លើងនៅភ្នំពេញ និងខេត្តមួយចំនួន​

បង្គោលភ្លើងអគ្គិសនីមួយកន្លែងក្នុងរាជធានីភ្នំពេញ។ រូបភាព៖ ហួត វុទ្ធី

អគ្គិសនីកម្ពុជាបានជូនដំណឹងថា នៅរសៀលនេះ លោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីអនុស្ថានីយ៍តាកែវ (GS TK) តភ្ជាប់មករាជធានីភ្នំពេញ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន។

តាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជានៅរសៀលនេះ ឱ្យដឹងថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីស្តារប្រព័ន្ធ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

អគ្គិសនីកម្ពុជាក៏បានស្នើសុំការយោគយល់ពីអតិថិជនទាំងអស់ ហើយថា នឹងធ្វើបច្ចុប្បន្នភាពជូន។ ទោះយ៉ាងណា អគ្គិសនីមិនទាន់បញ្ជាក់ថា ត្រូវចំណាយពេលប៉ុន្មានដើម្បីតភ្ជាប់អគ្គិសនីឡើងវិញនេះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ