ស្នងការ​នគរបាល​រាជធានី ​ច្រាន​ចោល​ព័ត៌មាន​ពី​ការ​បង្កើត​ក្រុម​កុម្ម៉ង់ដូ​ថ្មី

កងអន្តរាគមន៍ពិសេស។ រូបភាព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា ស្ថាប័ន​នេះ​មាន​បំណង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​ថ្មី ដោយ​ថា វា​ជា​ព័ត៌មាន​ដែល​មិន​គ្រប់ជ្រុងជ្រោយ។ ​។

​ទំព័រ​ហ្វេសបុក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​កាល​ពី​ម្សិលមិញ បាន​បកស្រាយ​ថា​ស្នងការ​រាជធានី​ភ្នំពេញ​ លោក ស ថេត មិន​មាន​បំណង​ក្នុង​ការ​បង្កើត​ក្រុម​កុម្ម៉ង់ដូ​ថ្មី​ឡើយ តែ​មាន​បំណង​កែសម្រួល​ និង​បំប៉ន​ក្រុម​អន្តរាគមន៍​ដែល​មាន​ស្រាប់​ឲ្យ​ទៅ​ជា​ក្រុម​អន្តរាគមន៍​ពិសេស​ដែល​នឹង​ត្រូវ​ទទួល​វគ្គ​បំពាក់​បំប៉ន​ជំនាញ​បន្ថែម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។

ប្រភពដដែល ឲ្យដឹងថា ​ក្នុង​ជំនួប​មួយ​ជា​មួយ​ប្រតិភូ​ពី​ប្រទេស​វៀតណាមនៅ​​ថ្ងៃ​ទី​២១ ខែឧសភា ​លោក ស ថេត បាន​ស្នើ​ដល់​ប្រទេស​វៀតណាម ឲ្យ​ជួយ​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​កង​អន្តរាគមន៍​ពិសេស​មួយ​នេះ​ ដោយលោក​លើក​ឡើង​ថា​ ចាប់​ពី​ពេល​នេះ​ទៅ ​កម្ពុជា​នឹង​មាន​កិច្ច​ប្រជុំ​ធំៗ​​ជាច្រើន​ដែល​ត្រូវ​ការ​កង​អន្តរាគមន៍​ពិសេស​ជួយ​ការពារ​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ល្អ​ប្រសើរ។

​បើ​តាម​លោក ​ស ថេត លោក​មាន​បំណង​ចង់​បន្ថែម​កង​អន្តរាគមន៍​បន្ថែម​ចំនួន​៦០​នាក់ ដែល​កង​អន្តរាគមន៍​ពិសេស​ត្រូវ​ចេះ​ពី​របៀប​បាញ់​កាំភ្លើង​វែង ខ្លី និង​របៀប​ការ​ពារ​ថ្នាក់​ដឹក​នាំ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ