អាជ្ញាធរខេត្តព្រះសីហនុបិទកាស៊ីណូជនជាតិចិននៅកោះរ៉ុងសន្លឹម

មជ្ឈមណ្ឌលកម្សាន្ត ជីង ទីង នៅខេត្តព្រះសីហនុ។ រូបភាព៖ Mother Nature Cambodia/ Screeshot

អាជ្ញាធរខេត្តព្រះសីហនុអះអាងថា ក្រុមការងារចម្រុះ មានទាំងព្រះរាជអាជ្ញាផង បានចុះទៅបិទកាស៊ីណូរបស់ជនជាតិចិនមួយកន្លែងនៅកោះរ៉ុងសន្លឹម ក្រោយពីរកឃើញថា អាជីវកម្មនេះបានបំពានច្បាប់កម្ពុជា។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ឱ្យ VOD ដឹងនៅល្ងាចម្សិលមិញថា វិធានការនេះ តំណាងម្ចាស់អាជីវកម្មព្រមធ្វើកិច្ចសន្យាផ្អាកជីវកម្មរបស់ខ្លួន ចំណែកឯវិធានការរុះរើសំណង់ លោកថានឹងមានវិធានការនោះពេលក្រោយ។

លោកថា៖ «នៅចំពោះមុខ យើងបិទអាជីវកម្មគាត់ អត់ឱ្យមានដំណើរការទេ ចំណែកពាក់ព័ន្ធទៅនឹងសំណង់របស់គាត់ យើងនឹងចាត់ការបន្តទៀត»។

អាជ្ញាធរអះអាងថា មជ្ឈមណ្ឌលកម្សាន្ត ជីន ទីង ដែលចាប់បង្ខំឱ្យបិទនេះ បានធ្វើអាជីវកម្មបំពានច្បាប់កម្ពុជា ដូចជា សាងសង់សំណង់លើកោះគ្មានច្បាប់អនុញ្ញាត បើកឱ្យលេងល្បែងសំអាងលើច្បាប់ហួសសុពលភាព និងបង្ហូរទឹកកខ្វក់ចូលសមុទ្រ។

បើតាមអ្នកនាំពាក្យអាជ្ញាធរខេត្តបានជូនដំណឹងទៅម្ចាស់មជ្ឈមណ្ឌលនេះ ពីរដងរួចមកហើយចាប់ពីខែមីនាមក ដោយតម្រូវឱ្យឈប់ធ្វើអាជីវកម្ម និងត្រូវរុះរើសំណង់ចេញវិញ ប៉ុន្តែ លោកថា ម្ចាស់អាជីវកម្មមិនព្រមអនុវត្តតាម ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ