លោក វេង សាខុន​ សង្ឃឹមថា នឹងពង្រឹងគុណភាពកសិផលលក់ឱ្យអឺរ៉ុប

លោក Vladimir Goshin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារូស(ឆ្វេង)និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់កម្ពុជា(ស្តាំ)ជួបគ្នានៅភ្នំពេញ កាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៩(រូបពីក្រសួងកសិកម្ម)

រដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញក្តីសង្ឃឹមថា នឹងមានការវិនិយោគបន្ថែម ដើម្បីពង្រឹង និងពង្រីកវិស័យកសិកម្ម រួមទាំងការកែច្នៃ និងវេចខ្ចប់ ហើយអាចនាំចេញយកទៅលក់នៅទីផ្សារសហភាពអឺរ៉ុប។​

ការបង្ហាញក្តីសង្ឃឹមរបស់លោក វេង សាខុន ធ្វើឡើងនៅក្នុងជំនួបជាមួយលោក Vladimir Goshin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារូស នៅថ្ងៃទី២៣ ខែឧសភា។​

នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីកសិកម្ម សង្ឃឹមថា នឹងពង្រីកប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរក្នុងការពង្រឹងវិស័យកសិកម្មកម្ពុជា ដើម្បីអាចយកទៅលក់នៅទីផ្សារអឺរ៉ុប។

ហ្វេសប៊ុកក្រសួងកសិកម្ម៖ «នាពេលអនាគត ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងអាចពង្រឹង និងពង្រីកថែមទៀត ជាពិសេសលើការវិនិយោគ កែច្នៃ វេចខ្ចប់ និងធ្វើការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរុប។»

ក្នុងឱកាសនោះ លោក វេង សុខុន ក៏បានស្នើឱ្យភាគីបេឡារូស ជួយសិក្សាពង្រឹងគ្រឿងយន្តក្នុងវិស័យកសិកម្មនៅកម្ពុជា ដោយលោកថា ពេលបច្ចុប្បន្នកម្ពុជាកំពុងតែខ្វះកម្លាំងពលកម្ម។

បច្ចុប្បន្ន កម្ពុជាទទួលបានសិទ្ធិអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (​EBA) បានន័យថា កម្ពុជាអាចនាំទំនិញទាំងអស់លើកលែងតែអាវុធទៅលក់នៅអឺរ៉ុបដោយមិនជាប់ពន្ធ។ ការអនុគ្រោះបន្ធនេះធ្វើឱ្យកម្ពុជាចំនេញប្រមាណ ៧០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ជាប្រាក់មិនបាច់បង់ពន្ធ។

ប៉ុន្តែ ប្រព័ន្ធអនុគ្រោះពន្ធនេះកំពុងតែរង្គោះរង្គើ ដោយសារតែអឺរ៉ុបចោទថា រដ្ឋាភិបាលកម្ពុជាមិនគោរពលក្ខខណ្ឌ ដូចជា ការគោរពសិទ្ធិមនុស្ស និងការផ្តល់សេរីភាពនៃការធ្វើនយោបាយ ជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ