លោក ហ៊ុន សែន នឹងទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ​នៅ​ទីក្រុង​តូក្យូប្រទេសជប៉ុនសប្ដាហ៍ក្រោយ

នៅរសៀលថ្ងៃទី ៨ តុលា ឆ្នាំ លោក ហ៊ុន សែន បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ទីក្រុងតូក្យូ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងគណៈប្រតិភូ នឹងទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្ដីពី​អនាគត​របស់​អាស៊ី នៅ​ទីក្រុង​តូក្យូចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខាងមុននេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយកាលពីម្សិលមិញ ឱ្យដឹងថា ដំណើរទស្សនកិច្ចនោះ លោក ហ៊ុន សែន នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគីតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។

សេចក្ដីប្រកាសដដែលថា ក្នុងជំនួបទ្វេភាគីនោះ នាយករដ្ឋមន្ត្រីទាំងពីរនឹងចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍នៅប្រទេសកម្ពុជាចំនួន២ ក្នុងនោះមាន ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម – សាងសង់ស្ថានីយ៍កុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន (ប្រមាណ ១លាន ៨សែនដុល្លារអាមេរិក) និងការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩ លានយ៉េនជប៉ុន (ប្រមាណ ៣លាន ១សែនដុល្លារអាមេរិក)។

យ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចនេះ ក៏មានប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនដែលរស់នៅប្រទេសជប៉ុន គ្រោងនឹងនាំគ្នា​តវ៉ា ដើម្បីប្រឆាំងនឹង​វត្តមាន​លោក ហ៊ុន សែន និង​គណៈប្រតិភូផ្សេងទៀត ដែលបានទៅចូលរួមសន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្ដីពី​អនាគត​របស់​អាស៊ីសប្ដាហ៍ក្រោយនេះ។ ការតវ៉ារបស់ពួកគេ នឹងធ្វើនៅ​ទីតាំង​ចំនួន​បី គឺ​នៅមុខ​សណ្ឋាគារ ដែល​រៀបចំ​សន្និសីទ​នោះ  នៅមុខ​ក្រសួងការបរទេស​ជប៉ុន និង​មុខ​រដ្ឋសភា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ