វៀតណាម​ដាក់​គម្រោង​ជាង​១០០ សន្សំ​ថាមពល​សម្រាប់​អ្នក​វិនិយោគ​

ក្រុមហ៊ុនអាហារសមុទ្រវៀតណាមបង្ហាញពីផលិតផលរបស់ខ្លួននៅពិព័រណ៍អាហារសមុទ្រអន្តរជាតិទីក្រុង សេអ៊ូ អំឡុងខែមេសា ឆ្នាំ២០១៩។ រូបភាព៖ VNA/VNS Photo Hữu Tuyên

រដ្ឋាភិបាលវៀតណាម​ដាក់ចេញគម្រោងជាង១០០ ដើម្បីសន្សំថាមពលអគ្គិសនីសម្រាប់អ្នកវិនិយោគប្រើប្រាស់ឱ្យមានប្រសិទ្ធិភាពក្នុងវិស័យឧស្សាហកម្ម ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលកូរ៉េខាងត្បូង។​

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានជ្រើសរើសក្រុមហ៊ុនចំនួន​១០ ឱ្យវាយតម្លៃលើគម្រោងចំនួន ​២៤០០គម្រោង នៅទីតាំងផ្សេងៗគ្នា រួមមាន ឧស្សាហកម្មផលិតក្រដាស ចំនីសត្វ ដែកថែប ស៊ីម៉ងត៍ គីមី ការជីកយកប្រេង និងរោងចក្រវាយនភណ្ឌ ជាដើម។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម។​

បន្ទាប់ពីការសិក្សាវាយតម្លៃ កាលពីថ្ងៃទី២៤ ខែឧសភា ហើយរដ្ឋាភិបាលសម្រេចជ្រើសរើសយកគម្រោងចំនួន​ ១០៨ ដែលអាចជួយកាត់បន្ថយថ្លៃចំណាយលើអគ្គិសនីបាន ៧៨ ០០០ដុល្លារអាមេរិក និងអាចកាត់បន្ថយឧស្ម័នកាបូនិច ចំនួន ៦០០ ០០០តោនក្នុង១ឆ្នាំ។​

គម្រោងនេះត្រូវការចំណាយជិត ២០០ ០០០ដុល្លារអាមេរិក ហើយត្រូវសងត្រលប់ទៅកូរ៉េខាងត្បូងវិញរយៈពេល ២ឆ្នាំ ៦ខែ។​

គម្រោងអាចជួយជំរុញឱ្យការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាព និងជំរុញវិស័យឧស្សាហកម្មឱ្យមានភាពរីកចម្រើន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ