ក្រុមប្រឹក្សាឃុំនៅខេត្តត្បូងឃ្មុំម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ពេលទៅបោះឆ្នោត​

ក្រុមប្រឹក្សាឃុំក្រែក លោក ផង់ វាត អាយុ៦៧ឆ្នាំ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក អ្នកប្រម៉ាញ់ ក្នុង ស្រុក

ក្រុមប្រឹក្សាឃុំម្នាក់ ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាមន្ត្រីខាងបក្សកាន់អំណាច បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីលោកបានធ្វើដំណើរទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ។

អនុប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ លោក ទូច សុខាល់ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា ក្រុមប្រឹក្សាឃុំក្រែក លោក ផង់ វាត អាយុ៦៧ឆ្នាំ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ លោក ទូច សុខាល់ បញ្ជាក់ថា​ ពេលគ្រោះថ្នាក់របួសធ្ងន់ ហើយបញ្ជូនទៅសង្គ្រោះក៏ស្លាប់នៅមន្ទីរពេទ្យ។

អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរូបនេះ ឱ្យដឹងថា គណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត មានចំនួន៦ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ។  ប៉ុន្តែ ក្នុងចំណោមគណបក្សទាំង៦នោះ លោកថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានដាក់អ្នកសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតទាំងអស់នោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ