លោក សុខ ឥសាន សង្ឃឹមទទួលការគាំទ្រពីអង្គបោះឆ្នោត១០០ភាគរយ

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច បង្ហាញក្តីសង្ឃឹមថា គណបក្សរបស់លោកនឹងទទួលបានការគាំទ្រពីអង្គបោះឆ្នោតចេញពីបក្សនេះ ១០០ភាគរយ ដោយមិនសង្ស័យថា អង្គបោះឆ្នោតបក្សនេះទៅបោះគាំទ្របក្សផ្សេងនោះទេ។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា គណបក្សរបស់លោកនឹងទទួលបានសំឡេងទាំងអស់ពីអង្គបោះឆ្នោតក្នុងបក្ស ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ។

លោកថា៖ «យើងសង្ឃឹម យើងជឿជាក់ថា លទ្ធផលនឹងចេញតាមតួលេខដែលមាននៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោត។ ទទួលបានទាំងអស់ អត់បាត់អង្គបោះឆ្នោតទេ បាទ! អត់បាត់សំឡេងទេ»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ បានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដែលមានគណបក្សនយោបាយចំនួន៧ចូលរួមប្រកួតប្រជែង។

គណបក្សនយោបាយចំនួន៧ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សសញ្ជាតិកម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ