ស្វីស​សន្យា​ផ្ដល់​ជំនួយ​ដោះ​មីន​ជាង ​៦លានដុល្លារ​បន្ថែម​ទៀត​ដល់​ឆ្នាំ​២០២៥

គ្រាប់មីន

រដ្ឋាភិបាល​ស្វីស​​បាន​សន្យា​ផ្ដល់​ជំនួយ​សម្រាប់​សកម្មភាព​​ដោះ​មីន​នៅ​កម្ពុជា​រយៈពេល​ ៥​ឆ្នាំ​បន្ត​ទៀត​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​៦លានដុល្លារ​។ នេះ​បើ​តាម​អាជ្ញាធរ​មីន​កម្ពុជា។

​អាជ្ញាធរ​មីន​​បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ ថា ​ក្នុង​ជំនួប​រវាង​នាយក​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការ​អភិវឌ្ឍន៍ និង​កិច្ច​សហប្រតិបត្តិការ​ប្រចាំ​កម្ពុជា ​លោកស្រី Carin Salerno និង​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា​ លោក លី ធុជ ប្រទេស​ស្វីស​បាន​សន្យា​ថា​ ខ្លួន​នឹង​ផ្ដល់​ថវិកា​ប្រមាណ​៦លានដុល្លារអាមេរិក​សម្រាប់​គាំទ្រ​ដល់​ការ​បោស​សម្អាត​មីន​កម្ពុជា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ បន្ត​ទៀត។

​បើ​តាម​អាជ្ញាធរ​មីន ចាប់​តាំង​ពី​ឆ្នាំ២០១៣ រហូត​ដល់​ឆ្នាំ ២០១៩​នេះ ប្រទេស​ស្វីស​បាន​ផ្ដល់​ថវិកា​គាំទ្រ​ដល់​ការ​បោស​សម្អាត​មីន​ប្រមាណ​ជាង​ ៧លានដុល្លារសហរដ្ឋអាមេរិក​រួច​មក​ហើយ។

ប្រទេស​កម្ពុជា​បាន​ប្ដេជ្ញា​បោស​សម្អាត​មីន​ឲ្យ​អស់​ពី​ប្រទេស​នៅ​ត្រឹម​ឆ្នាំ​២០២៥​ខាង​មុខ ដែល​ត្រូវ​ការ​ថវិកា​ប្រមាណ​ ៤០៦លានដុល្លារ​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ